មិចចេះ! Toyota Veloz Cross ២០២២ ប្រើបានចម្ងាយ ៥០ គីឡូម៉ែត្រ ដាក់លក់បន្តមានតម្លៃថ្លៃជាងរថយន្តទិញថ្មី ក្នុងប្រទេសវៀតណាម

[ទីផ្សារបរទេស] រថយន្ត Toyota Veloz Cross ស៊េរូីឆ្នាំ ២០២២ ទើបតែចេញលក់ក្នុងប្រទេសវៀតណាមមិនដល់ ២ ខែប៉ុណ្ណោះ ខណៈពេលនេះ Toyota Veloz Cross មានវត្តមាននៅក្នុងទីផ្សាររថយន្តមួយទឹកទៅហើយ។ ហាង​លក់​រថយន្តមួយទឹក​មួយ​នៅ​ទីក្រុង​ហាណូយ ដាក់លក់​រថយន្ត Veloz Cross ស៊េរី​ខ្ពស់​ក្នុង​តម្លៃ ៣២ ៥៨៦ ដុល្លារ ដែល​ថ្លៃ​ជាង​ការ​ទិញ​ថ្មី ២ ៤៩៣ ដុល្លារ បើ​តាម​អ្នក​តំណាង​ហាង​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​រថយន្ត​នៅ​ថ្មី​ដោយរថយន្ត​ប្រើបានចម្ងាយ​មិន​ដល់ ៥០ គីឡូម៉ែត្រនោះទេ។

សម្រាប់រថយន្ត Toyota Veloz Cross ស៊េរីខ្ពស់មានភាពខុសប្លែកគ្នាខ្លាំងជាមួយនឹងប្រភេទស្តង់ដារ ព្រោះរថយន្តមានប្រព័ន្ធសុវត្ថិភាពទំនើបៗ ដូចជា blind spot warning, rear cross-traffic warning, emergency brake force support, electric brake force distribution, កាំមេរ៉ា ៣៦០ ដឺក្រេ និងសេនស័រជំនួយការចតរថយន្តជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ Toyota Veloz Cross ស៊េរី​ខ្ពស់​ក៏​មាន​គ្រឿង​បរិក្ខារ​មួយ​ចំនួន​ដូច​ជា​ កន្លែងសាកថ្ម​ឥត​ខ្សែ ម៉ាស៊ីន​ត្រជាក់​ស្វ័យ​ប្រវត្តិ ហ្វ្រាំង​ដៃ​អេឡិចត្រូនិក។ ជាមួយគ្នានេះ ការជ្រើសរើសរថយន្តដែលប្រើរូច (surfing model) អតិថិជនមិនចាំបាច់រង់ចាំយូរដូចពេលទិញរថយន្តថ្មីនោះទេ។

ក្នុងនោះ យោងតាមបុគ្គលិកលក់រថយន្ត Toyota នៅទីក្រុងហាណូយ បាននិយាយថា រថយន្ត Veloz Cross ទើបតែដាក់លក់ ប៉ុន្តែចំនួនអតិថិជនបានកក់មានច្រើនណាស់ ពេលវេលាចែកចាយរថយន្តគឺប្រហែលខែកក្កដា សីហា ដូច្នេះអ្នកទិញនឹងត្រូវរង់ចាំ។ ការទិញរថយន្តប្រើរួច ” surfing” នឹងក្លាយជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ទោះបីជាតម្លៃខ្ពស់ជាងរថយន្តថ្មីក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម