[ប្រទេសចិន] យោងតាមគណនី Weibo របស់ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសអំពីតម្លៃដាក់លក់ផ្លូវការនៃរថយន្ត Denza ដែលជារថយន្ត MPV ដ៏ទំនើបរបស់ខ្លួន នៅក្នុងប្រទេសចិន ជាមួយតម្លៃដាក់លក់ចាប់ពី ៧០ ៦០០ដុល្លារ(៤៥០ ០០០យ៉េន)។
រថយន្ត BYD Denza គឺជារថយន្ត MPV លំដាប់ខ្ពស់ដំបូងគេរបស់ម៉ាកយីហោនេះ ហើយវាជាគូប្រជែងដ៏ធំជាមួយ Toyota Alphard ដែលផ្តោតលើភាពប្រណីត និងបច្ចេកវិទ្យាឆ្លាតវៃ។
ទោះបីជាព័ត៌មានពុំទាន់បញ្ចេញក៏ដោយ ប៉ុន្តែគេដឹងថារថយន្តនេះនឹងដំណើរការដោយប្រព័ន្ធ Super Hybrid EHS ជាមួយ Electronic Control System ដែលមានម៉ូទ័រអគ្គិសនីចំនួន ២ ដែលមានចម្ងាយរំពឹងថាអាចបើកបរបាន ១ពាន់គីឡូម៉ែត្រ ។
បើក្រឡេកទៅមើលការឌីស្សាញនៃរថយន្ត គឺមានការឌីស្សាញទាក់ទាញ និងស្រស់ស្អាត ដោយបានភ្ចាប់មកជាមួយប៉ាណាមួយផ្ទាំងធំ និងជាពិសេសចង្កៀងសងខាងប្រភេទ LED ដែលមានការឌីស្សាញរួមបញ្ចូលគ្នាយ៉ាងទាក់ទាញ។
គួររំលឹកផងដែរថារថយន្ត Denza ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០១១ ក្នុងនាមជារថយន្តដែលបង្កើតឡើងរួមគ្នារវាងក្រុមហ៊ុន BYD និង Daimler(Mercedes-Benz) ដែលម្នាក់កាន់ភាគហ៊ុនចំនួន ៥០ភាគរយ៕