Honda គ្រោងចេញរថយន្ត Honda ZR-V ប្រភេទ SUV ថ្មី ដែលជាគូប្រជែងថ្មីរបស់ Toyota Raize

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Honda គ្រោងនឹងចេញម៉ូដែល SUV ប្រកួតប្រជែងជាមួយ Toyota Raize ដោយម៉ូដែល SUV ថ្មីនឹងត្រូវបានបង្កើតឡើងដោយផ្អែកលើគំរូរថយន្ត Honda SUV RS Concept ដែលបានដាក់បង្ហាញនៅពិព័រណ៍ GIIAS 2021។

ក្នុងនោះ ក្រុមហ៊ុន Honda មិន​បាន​ប្រកាស​ឈ្មោះ​ម៉ូដែល​ថ្មី​នោះ​ទេ ប៉ុន្តែ​ទំនង​ជា​គេ​ហៅ​ថា ZR-V ដោយពីមុន ក្រុមហ៊ុនផលិតរថយន្តជប៉ុនធ្លាប់រក្សាសិទ្ធិក្នុងការចុះឈ្មោះ ZR-V នាពេលកន្លងមក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយផ្អែកលើការរចនានៃគំរូរថយន្ត Honda SUV RS Concept អាចមានផ្នែកខ្លះនៃរូបរាងរបស់ Honda ZR-V ប្រភេទ SUV នឹងមានរូបរាងដូចគ្នាទៅនឹងរថយន្ត Honda HR-V  ដែលភ្ជាប់មកជាមួយយចង្កៀងមុខរាងស្លីម ភ្ជាប់ដោយរបារផ្តេកដែលស្រោបដោយក្រូម៉េធំ,​ ប៉ាណាមុខមានការរចនាម៉ូដ Honeycomb បែបស្ព័រ។ ខណៈនៅផ្នែកខាងក្រោយ Honda ZR-V មានចង្កៀងខាងក្រោយផ្ដេក LED ដូចទៅនឹង HR-V ដែលអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះផ្នែកខាងក្នុង ការរចនាជាមួយពណ៌ខ្មៅ មានអេក្រង់កំសាន្ត touchscreen ទំហំធំ ចង្កោមម៉ាស៊ីនត្រជាក់មានទីតាំងនៅសងខាងនៃអេក្រង់។ ក្នុងនោះ រូបភាព​ក៏​បង្ហាញ​ថា​ម៉ូដែល​នេះ​ត្រូវ​បាន​បំពាក់​ដោយ​ប៊ូតុងបញ្ឆេះរថយន្ត​, ដៃចង្កូតមានពណ៌ខ្មៅ ស្រោបដោយស្បែក។

ស្រដៀងគ្នាទៅនឹងនិន្នាការដែលក្រុមហ៊ុន Honda បានធ្វើមុនពេលចេញលក់ម៉ូដែល BR-V ជំនាន់ទី ២ នោះ គំរូរថយន្តមួយនឹងត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីទាក់ទាញចំណាប់អារម្មណ៍សាធារណៈ។ គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតទាំងអស់អំពី Honda ZR-V បច្ចុប្បន្ននៅតែជាការរំពឹងទុក៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម