[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូចិន Zongshen បានធ្វើការប្រកាសចេញលក់នូវម៉ូឌែល Cyclone RT2 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ខ្នាតធំ ដែលរូបរាងស្អាត ម៉ាស៊ីនខ្លាំង និងជាគូរប្រជែងជាមួយ ADV 350 ទៀតផង។
សម្រាប់ម៉ូតូ Scooter ខ្នាតធំនេះប្រើប្រាស់ម៉ាស៊ីនចំណុះ ២៥០សេសេ ប្រព័ន្ធស្អំប្រេង liquid-cooled ផលិតកម្លាំង ១៧សេះ និងកម្លាំងរមួល ២២,៥ញ៉ូតុនម៉ែត្រ។
ហើយរូបរាងម៉ូតូ Scooter ខ្នាតធំនេះទទួលបានរចនាទ្បើងបែបស្ព័រ ដែលមើលទៅស្រដៀងគ្នានឹងគូរប្រជែងរបស់ខ្លួនគឺ ADV 350 ដោយវាបានបំពាក់មកជាមួយនឹងចង្កៀងមុខក្រោយ LED, កុងទ័រឌីជីថល TFT ទំហំ ៥,៦ អីញ អាចភ្ជាប់ជាមួយទូរស័ព្ទ, ប្រព័ន្ធសោរ Smart key locking និងកន្លែងទុកឥវ៉ាន់អាចដាក់មួកសុវត្ថិភាពបានចំនួន ២ ទៀតផង។
បន្ថែមពីនេះម៉ូតូ Zongshen Cyclone RT2 ក៏បានបំពាក់នូវប្រព័ន្ធហ្រ្វាំងជាឌីសមុខ-ក្រោយដែលមាន ABS កម្រិតខ្ពស់របស់ក្រុមហ៊ុនផងដែរ។ ម៉ូតូ Zongshen Cyclone RT2 ស៊េរីឆ្នាំ ២០២២ មានជម្រើស ៥ ពណ៌ និងមានតម្លៃចាប់ពី ៣ ១៦៥ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕