បែកធ្លាយរថយន្ត BYD Song 07 ស៊េរីថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសចិន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗ កន្លងទៅ BYD Song 07 ស៊េរីថ្មី ត្រូវបានគេប្រទះឃើញនៅរថយន្តដឹងជញ្ចូន ដោយរំពឹងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិននៅពាក់កណ្តាលឆ្នាំនេះ។

តាមរូបភាពនេះ យើងមានទំនុកចិត្តថារថន្តនេះគឺជាម៉ូដែល BYD Song ព្រោះឡូហ្គោ SONG អាចមើលឃើញយ៉ាងច្បាស់ហើយវាមិនមែនជាឡូហ្គោ BYD ហើយវាមិនមែនជារថយន្តអគ្គិសនីសុទ្ធនោះទេវាគឺជារថយន្ត hybrid។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាផ្នែកខាងក្រៅ BYD SONG 07 ជ្រើសរើសការរចនាពី BYD X Dream Concept ដោយរចនាក្រោមគំនិត “Dragon Face” និងបានបំពាក់ប៉ាណាមុខធំជាមួយឡូហ្គោ SONG SERIES នៅចំកណ្តាល។

ចំពោះផ្នែកនៅខាងក្នុងកាប៊ីនត្រូវបានបំពាក់ជាមួយពូកស្បែកដ៏ប្រណិត និងមានកុងទ័រព័ត៌មានប្រភេទ Full LCD, អេក្រង់កំសាន្ត touchscreen បញ្ឈរ អាចបង្វិលបាន, ដៃចង្កូតប្រភេទ 3-spoke ជាដើម។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ តាមសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា រថយន្តអគ្គសនីសុទ្ធ BYD Song 07 ស៊េរីថ្មីនេះ នឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យា super-hybrid របស់ BYD ដែលជាប្រព័ន្ធម៉ូទ័រតែមួយនៅលើម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ៤ស៊ីឡាំង ភ្ជាប់ដោយម៉ូទ័រអគ្គិសនីចំនួនពីរដែលផលិតកម្លាំងបានសរុប ៣៩៥ សេះ អាចបង្កឿនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៤,៧ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម