[ទីផ្សារបរទេស] កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ រថយន្ត AITO M5 ប្រភេទ plug-in hybrid របស់ក្រុមហ៊ុន Huawei ទទួលបានការកក់ច្រើនជាង ១ ០០០ គ្រឿងក្នុងរយៈពេល ១ ថ្ងៃ។ ជាមួយការគាំទ្រនេះបានធ្វើអោយក្រុមហ៊ុនHuawei ប្រកាសពីការកែសម្រួលតម្លៃរបស់ ALTO M5 ថ្មីដែរលនឹងកើនឡើងពី ១ ៧៩៥ ដុល្លារ ដល់ ២ ២៤៤ ដុល្លារចាប់ពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ តទៅ ដែលធ្វើឲ្យរថយន្តនេះមានតម្លៃពី ៤៤ ១២០ ដុល្លារ ដល់ ៤៩ ៦៥៨ ដុល្លារ។
រថយន្ត AITO M5 មានការរចនាយ៉ាងស្រស់ស្អាត ដោយផ្នែកខាងមុខមានប៉ាណាមុខរាងចតុកោណដែលទាក់ទាញភ្នែកជាមួយ ឡូហ្គោ AITO នៅចំកណ្តាល ដៃទ្វារមានរចនាប័ទ្មលេចឡើង ថាសកង់ស្ព័រទំហំ ១៩ ដល់ ២០ អ៊ីញ ផ្នែកខាងក្រោយរបស់ M5 មានចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ជាមួយនឹងឡូហ្គោ AITO កាងខាងក្រោយបែបស្ព័រពណ៌ខ្មៅ។
ផ្ទៃខាងក្នុងរបស់ M5 មានកុងសូលកណ្តាលរាងអក្សរ T កៅអីពូកស្បែក Nappa, ដៃចង្កូតពហុមុខងារ កុងទ័រព័ត៌មានឌីជីថល Full LCD, អេក្រង់កំសាន្តទំហំ ១៥,៩ អ៊ីញ កម្រិត HDR 2K ជាមួយនឹងប្រព័ន្ធ HarmonyOS, របៀបសម្គាល់មុខឆ្លាតវៃ 3D, ឧបករណ៍បំពងសំឡេង ១៩ចំនុច ថាមពលសាកថ្ម ១០០០ វ៉ាត់ពីក្រុមហ៊ុន Huawei បំពាក់ដោយប្រព័ន្ធសាកថ្ម ដែលមានថាមពលខ្ពស់ជាមួយនឹងការសាកថ្មលឿន។
រថយន្ត Huawei AITO M5 ក៏បានបំពាក់ប្រព័ន្ធប្រតិបត្តិការឆ្លាតវៃចុងក្រោយ Harmony OS រួមបន្ថែមជាមួយ multiple sensors, millimeter-wave radar, កាំម៉េរា និងប្រព័ន្ធបើកបរបើកឆ្លាតវ៉ៃ L2+ ជាដើម។
សម្រាប់រថយន្ត Huawei AITO M5 បំពាក់ដោយជម្រើសម៉ាស៊ីនសាំង Plug-in Hybrid ចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីមួយដែលមានកញ្ចប់អាគុយ ៤០ គីឡូវ៉ាត់ម៉ោង មានកម្លាំងសរុប ២២១សេះ។ ខណៈដែលការប្រើប្រាស់សាំង ០.៨០ លីត្រ អាចជិះបានចម្ងាយ ១០០ គទ្បូម៉ែត្រ ឬ ១ លីត្រ អាចជិះបានចម្ងាយ ១២៥ គទ្បូម៉ែត្រ៕