[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC Toyota បានធ្វើការប្រកាសពីការលក់រថយន្តនៅក្នុងប្រទេសចិនចន្លោះខែមករាដល់ខែមេសា ឆ្នាំ ២០២២ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ការលក់រថយន្តសរុបបានចំនួន ៣១៥ ៥៣៤គ្រឿង កើនឡើង ១៥,២% ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងនោះ រថយន្ត Camry, Sienna និង Highlander លក់រថយន្តបានចំនួន ១៣៦ ៨១៣1 គ្រឿងក្នុងរយៈពេល ៤ ខែដំបូងដែលកើនឡើង ៤៣,៤១% នៃការលក់សរុប។ ដោយបង្ហាញថា Toyota បានលក់រថយន្តចំនួន ១១២ ៥៨៤ គ្រឿងក្នុងត្រកូល SUV ក្នុងអំឡុងពេល ៤ ខែដំបូងនៃឆ្នាំនេះ ដែលស្មើនឹង ៣៥,៧% នៃការលក់សរុប។
រីឯ ការលក់រថយន្តម៉ាស៊ីន hybrid ចាប់ពីខែមករាដល់ខែមេសាឆ្នាំ ២០២២ សរុបចំនួន ៦៨ ២៨៥ គ្រឿង ស្មើនឹង ២១,៦% ដោយការលក់សំខាន់គឺមកពីរថយន្ត Highlander និង Toyota Sienna។
- Toyota Camry លក់បានរថយន្តចំនួន ១៦ ៤៥២ គ្រឿងក្នុងខែមេសា ធ្លាក់ចុះ ៤,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងការលក់កើនឡើង ៨៥ ៣៥៦ គ្រឿងក្នុងរយៈពេល ៤ ខែដំបូង។
- Toyota Wildlander ឬបងប្អូនជីដូនមួយរបស់ RAV4 លក់រថយន្តក្នុងខែមេសាបានចំនួន ១០ ៦៥០ គ្រឿងក្នុងរយៈពេល ៤ ខែដំបូងដែលជាចំនួនសរុបកើនឡើង ៤៨ ០០០ គ្រឿង។
- Toyota Highlander ក្នុងខែមេសាលក់បានចំនួន ៥ ៦៥៩ គ្រឿង ហើយបរិមាណលក់ក្នុងរយៈពេល ៤ ខែដំបូងមានចំនួន ៣១ ០៧៧ គ្រឿង។
- Toyota Sienna មានការលក់រថយន្តបានចំនួន ៤ ៦៤២ គ្រឿងក្នុងខែមេសា ឆ្នាំ ២០២២។ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ការលក់កើនឡើងមានចំនួន ២០ ៣៨០ គ្រឿង ជាមួយនឹងការលក់ជាមធ្យមលើសពី ៥ ០០០ គ្រឿងក្នុងមួយខែ។
- សម្រាប់ TOYOTA C-HR ការលក់ខែមេសាមិនទាន់ត្រូវបានប្រកាសទេ ប៉ុន្តែមានការលក់សរុបប្រហែល ៣១ ១២៥ គ្រឿង៕