យោងតាមរបាយការណ៍មួយបានលេចឮល្ហៀងៗមកថា ក្រុមហ៊ុន Ford កំពុងតែធ្វើតេស្តលើម៉ាស៊ីន V8 សម្រាប់ប្រើលើម៉ូដែល Raptor Ultra-High Performance ។ ទោះជាយ៉ាងណា គេមិនទាន់ដឹងថា តើម៉ាស៊ីន V8 មួយណា ដែលត្រូវប្រើលើ Ford F-150 Raptor Ultra-High Performance ឡើយ ។
ប្រភពដដែលអះអាងថា ម៉ាស៊ីន V8នោះ នឹងខ្លាំងជាងម៉ាស៊ីន Twin-turbo EcoBoost V6 ដែលកំពុងប្រើលើ Ford F-150 Raptor បច្ចុប្បន្ន ។
បច្ចុប្បន្ននេះ ជម្រើសម៉ាស៊ីន V8 សម្រាប់ Ford មានដូចជា ម៉ាស៊ីនចំណុះ ៥,២ លីត្រ Supercharged ដែលប្រើលើម៉ូដែល Mustang Shelby GT500 ឬ ម៉ាស៊ីនចំណុះ ៧,៣ លីត្រ ដែលនឹងត្រូវប្រើលើម៉ូដែល Ford Super Duty ឆ្នាំ ២០២០ ប៉ុណ្ណោះ។
សូមបញ្ជាក់ថា រថយន្ត Ford F-150 ជំនាន់ថ្មី អាចនឹងបង្ហាញខ្លួននៅឆ្នាំ ២០២២ ដូច្នេះ Ford F-150 Raptor ជំនាន់ថ្មី ក៏អាចមកដល់នៅពេលនោះដែរ ។ កាលពីឆ្នាំ ២០១០ រថយន្ត Ford F-150 Raptor ជំនាន់ទី ១ បានចេញលក់នៅលើទីផ្សារ ដោយប្រើម៉ាស៊ីនសាំងចំណុះ ៥,៤ លីត្រ Naturally Aspirated V8 មានកម្លាំង ៣១០ សេះ ។ ប៉ុន្តែបច្ចុប្បន្ននេះ រថយន្ត F-150 Raptor ប្រើតែម៉ាស៊ីន Twin-turbo Ecoboost V6 ប៉ុណ្ណោះ តែមានកម្លាំងដល់ ៤៥០ សេះឯណោះ ៕