បុគ្គលិកជាន់ខ្ពស់ម្នាក់ទៀត ដើរចេញពីគម្រោងផលិតឡានអគ្គិសនី Apple

[ទីផ្សារបរទេស] បុគ្គលិកជាន់ខ្ពស់មួយរូបប្រចាំក្រុមហ៊ុន Apple បានដើរចេញពីគម្រោងការផលិតប្រព័ន្ធរថយន្តបើកបរ​ស្វ័យ​ប្រវត្តិ​​ក្រោយពីបានចូលរួមបម្រើការងារនៅក្រុមហ៊ុនមិនទាន់បានមួយឆ្នាំផង។

បុគ្គលិកឈ្មោះ Christopher CJ Moore ធ្លាប់បានធ្វើការលើប្រព័ន្ធបើកបរស្វ័យប្រវត្តិពាក់កណ្ដាលរបស់ Tesla មុន​ចូល​បម្រើ​ការងារឲ្យ Apple នៅខែមេសា ហើយមានការរាយការណ៍ថាលោកបានធ្វើការលើគម្រោងការរថយន្តអគ្គិសនីរបស់ Apple។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន Bloomberg រាយការណ៍ថា Christopher នាពេលនេះបានផ្លាស់ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Luminar ដែល​ជាក្រុមហ៊ុនអភិវឌ្ឍន៍ប្រព័ន្ធរថយន្តបើកបរស្វ័យប្រវត្តិដោយផ្អែកលើបច្ចេកវិទ្យា LIDAR។

Christopher នេះគឺជាអ្នកជំនាញចុងក្រោយ ដែលបានដើរចេញពីគម្រោងការផលិតរថយន្តដ៏សម្ងាត់របស់ Apple នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំចុងក្រោយ បន្ទាប់ពី Apple ព្យាយាម​ស្វែងរកវិស្វករខ្លាំងៗជាច្រើនមកចូលរួម​ជាមួយ ដែលមានមកពី Ford និង Rivian ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម