Bentley ចេញឡាន Continental GT និង Continental GTC S ថ្មី រូបរាងកាន់តែស្ព័រ

ក្រុមហ៊ុន Bentley បានប្រកាសចេញរថយន្តថ្មីចំនួន ២ ម៉ូដែល គឺ Continental GT និង Continental GTC S ដែលផ្តោតលើរូបរាងបែបស្ព័រ និង ការបើកបរកាន់តែប្រសើរ តែក៏មិនភ្លេចពីផាសុកភាពដែរ។

រថយន្ត Bentley Continental GT និង Continental GTC S មានការតុបតែងខុសគ្នាបន្តិចបន្តួច ជាពិសេសគឺយ៉ាន់កង់ និង តែមអក្សរ S នៅលើកាងមុខ។ ក្រៅពីនោះ វាបានប្រើក្រូមេពណ៌ខ្មៅ នៅលើប៉ាណា, ស៊ុមចង្កៀងមុខក្រោយ, ថ្ពាល់ចំហៀង, កាងលំហូរខ្យល់ខាងក្រោយ និង បំពង់ស៊ីម៉ាំង ៤ ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ វាបានបំពាក់យ៉ាន់កង់ទំហំ ២២អ៊ីញថ្មី ពណ៌ខ្មៅរលោង Gloss Black ឬ Pale Brodgar Satin ជាមួយនឹងដុំហ្វ្រាំងពណ៌ក្រហម។

ទោះបីជាយ៉ាងណាក៏ដោយ GT និង GTC S ផ្តល់ជម្រើសម៉ាស៊ីនតែ ១ប៉ុណ្ណោះ គឺ V8 ចំណុះ ៤,០លីត្រ twin-turbo មានកម្លាំងដូចគ្នា ៥៤២សេះ និង កម្លាំងរមួល ៧៧០ញ៉ូតុនម៉ែត្រ។ ពួកវាអាចរត់ស្ទុះពីកុងទ៍រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤វិនាទី។ អ្វីដែលជាការផ្លាស់ប្តូរនោះគឺ សំឡេងចេញពីស៊ីម៉ាំង Sports Exhaust ដែលឮខ្លាំងជាងមុន។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Bentley មិនទាន់បានប្រកាសចេញនូវតម្លៃរបស់ Continental GT និង Continental GTC S ថ្មីនេះនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម