[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lynk & Co បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lynk & Co 01 EM-F ជាផ្លូវ ជាមួយនឹងតម្លៃលក់ចាប់ពី ២៨ ០២២ ដុល្លារ ដល់ ៣១ ៣០១ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្ត Lynk & Co 01 EM-F គឺជារថយន្តដំបូងគេដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Lynk E-Motive intelligent electric hybrid ដែលបានមកពីគ្រោងឆ្អឹង Raytheon Lynk & Co’s intelligent hybrid technology platform។ សម្រាប់រូបរាងខាងក្រៅរបស់ Lynk & Co 01 EM-F គឺមិនខុសពីរូបរាងបច្ចុប្បន្នរបស់វានោះទេ ប៉ុន្តែមានការរចនាចង្កៀងក្រោយថ្មីដែលកាន់តែលេចធ្លោ ថាសកង់ស្ព័រទំហំ ១៩ អ៊ីញពណ៌ខ្មៅ ជាមួយនឹងបំពង់ស៊ីមាំងលាក់ផងដែរ។
ចំពោះផ្ទៃខាងក្នុងនៃកាប៊ីនវិញមិនមានការផ្លាស់ប្តូរច្រើនទេ ជាមួយការរចនាសាមញ្ញ ដោយបំពាក់ជាមួយដៃចង្កូតពហុមុខងារ 3-spoke អេក្រង់កំសាន្តទំហំធំ ម៉ាស៊ីនត្រជាក់ត្រូវបានរចនាថ្មី ធ្វើឲ្យប្រសើរឡើងនៅអេក្រង់បង្ហាញលើកញ្ចក់ នឹងមានជម្រើសកៅអីស្បែកខ្មៅ និងសសម្រាប់ជ្រើសរើសផងដែរ។ បន្ថែមពីនេះ រថយន្ត Lynk & Co 01 EM-F ត្រូវបានបំពាក់ដោយបច្ចេកវិទ្យារ៉ាដា ultrasonic ចំនួន ១២, រ៉ាដារលក ៥ មីលីម៉ែត្រ, កាំមេរ៉ាគុណភាពខ្ពស់ចំនួន ៤ និងជំនួយការបើកបរ ADAS ជាច្រើនទៀតផងដែរ ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តបំពាក់ជាមួយម៉ាស៊ីនកូនកាត់ hybrid ចំណុះ ១,៥ លីត្រ ដែលមានកម្លាំង ១៤៧ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ២០,៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។ ខណៈ 3-speed hybrid DHT Pro ដែលជាម៉ាស៊ីនខ្ពស់បំផុត ប្រសិទ្ធភាពរហូតដល់ ៩៧,៥% អនុញ្ញាតឲ្យរថយន្តបង្កើនល្បឿនដល់ ១០០ គីឡូម៉ែត្រក្នុងរយៈពេល ៧,៨ វិនាទី៕