Nio នឹងអភិវឌ្ឍ និងផលិតកញ្ចប់អាគុយអគ្គិសនីផ្ទាល់ខ្លួន ចាប់ពីឆ្នាំ ២០២៤

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តចិន Nio នឹង​ចាប់​ផ្តើម​ផលិត​កញ្ចប់​អាគុយ​វ៉ុល​ខ្ពស់ ដោយខ្លួនឯង ចាប់​ពី​ឆ្នាំ ២០២៤។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើ បច្ចុប្បន្នមានបុគ្គលិកជាង ៤០០ នាក់ ដែលកំពុងធ្វើការលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាអាគុយ ហើយនឹងចាប់ផ្តើមផលិតកញ្ចប់អាគុយ ៨០០ វ៉ុល នៅពាក់កណ្តាលទី២ នៃឆ្នាំ ២០២៤។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្លែងជាមួយអ្នកវិភាគកាលពីសប្តាហ៍មុន ប្រធានក្រុមហ៊ុន Nio លោក William Li បានបញ្ជាក់ថា កញ្ចប់អាគុយថ្មីនឹងត្រូវប្រើប្រាស់ដោយម៉ូដែលថ្មី ដែលមានតម្លៃសមរម្យនៅឆ្នាំ ២០២៤។ ខណៈដែលព័ត៌មានលម្អិតអំពីម៉ូដែលទាំងនេះមិនត្រូវបានបង្ហាញ ពួកវានឹងអាចមានតម្លៃចន្លោះពី ៣០ ០០០ដុល្លារ ទៅ ៤៥ ០០០ដុល្លារ។

លោក Li បានបន្ថែមថា Nio នឹងប្រើប្រាស់ទាំងអាគុយដែលផលិតដោយខ្លួនឯង និងពីភាគីទី៣ នាពេលអនាគត នេះបើតាមរបាយការណ៍របស់ Reuters។

គួរឲ្យដឹងថា ម៉ូដែលចុងក្រោយបំផុតដែលត្រូវបានបញ្ចេញដោយក្រុមហ៊ុនផលិតរថយន្តចិន Nio គឺ ET5។ វាត្រូវបានដាក់បង្ហាញក្នុងខែធ្នូឆ្នាំមុន ដែលជាគូប្រជែងនឹងរថយន្ត Tesla Model 3 និង BMW i4។ វាផ្តល់ជម្រើសកញ្ចប់អាគុយចំនួន ៣ គឺ៖

  • ទំហំ ៧៥គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៥៥០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង
  • ទំហំ ១០០គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៧០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង
  • ទំហំ ១៥០គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ០០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង
ផ្ទាំងផ្សាយពាណិជ្ជកម្ម