ពីរចំណុចដែលអាចធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍លើរថយន្តអគ្គិសនីនោះគឺអាគុយដែលជិះបានចម្ងាយឆ្ងាយ និងការសាកឆាប់ពេញ។ នៅពេលនេះអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Penn State ជឿជាក់ថាពួកគេរកឃើញវិធីសាស្ត្រមួយដែលអាចជួយដោះស្រាយដល់បញ្ហាសាកអាគុយមិនងាយពេញ។
អ្នកវិទ្យាសាស្ត្របានមើលឃើញបច្ចេកវិទ្យាសាកថ្មឆាប់ពេញនៅលើស្មាតហ្វូន ហើយដោយប្រាស់បច្ចេកវិទ្យាប្រភេទនេះ ពួកគេអាចបង្កើតបាននូវការសាកថ្មឆាប់ពេញបំផុត (Extreme Fast Charging) នៅលើអាគុយលីចូម។ តាមការប៉ាន់ស្មានរបស់ពួកគេ វាអាចជួយឲ្យយានយន្តបើកបរបានចម្ងាយ ៣២១ គីឡូម៉ែត្រ បន្ថែមទៀត ដោយការសាកថ្មត្រឹមតែ ១០ នាទី។
យ៉ាងណាក្ដីដើម្បីឲ្យបច្ចេកវិទ្យាសាកថ្មនេះអាចប្រើប្រាស់លើរថយន្តបានជាផ្លូវការ អាចនឹងត្រូវចំណាយពេលស្រាវជ្រាវបន្ថែមទៀត ហើយបច្ចេកវិទ្យានេះអាចនឹងផ្ដល់ផលប្រយោជន៍ដល់យានយន្តអគ្គិសនីគ្រប់ប្រភេទ មិនថាម៉ូតូអគ្គិសនី, រថយន្តអគ្គិសនី និងក្ដារស្គីអគ្គិសនីជាដើម៕