ដៃគូដឹកជញ្ជូនfoodpanda អស់កង្វល់រឿងបញ្ហាសាំងឡើងថ្លៃ ព្រោះតែ SUNRA និង MIKU

នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារឈានមុខគេនៅកម្ពុជា foodpanda បានចុះកិច្ចព្រមព្រៀងជាដៃគូជាមួយ SUNRA និង MIKU ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអគ្គិសនីទំនើបធំមួយនៅកម្ពុជា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កិច្ចសហការជាដៃគូនេះ ធ្វើឡើងក្នុងគោលបំណងជួយសម្រួលដល់ការកាត់បន្ថយថ្លៃចំនាយរបស់ដៃគូដឹកជញ្ជូន ខណៈពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងខ្ពស់។ លើសពីនេះទៀត ដៃគូទាំងសង ខាងក៏មានចក្ខុវិស័យរួមគ្នា ក្នុងការចូលរួមចំនែកថែរក្សាបរិស្ថាន ដោយលើកទឹកចិត្តដល់ដៃគូដឹកជញ្ជូន foodpanda គ្រប់រូបគួរចាប់អារម្មណ៍ និងងាកមកសាកល្បងប្រើប្រាស់ ម៉ូតូអគ្គិសនីទំនើបរបស់ SUNRA និង MIKU ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន។

លោកស្រី ឡាយ ស៊ីវហួង នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន foodpanda បានថ្លែងថា ៖“ដើម្បីសម្រួលលើការចំណាយរបស់ដៃគូដឹកជញ្ជូនខណៈតម្លៃប្រេងឥន្ធនៈហាក់មិនទាន់ធ្លាក់ចុះ ពួកយើងក៏ផ្តួចផ្តើមឲ្យមានកិច្ចសហការនេះសម្រាប់ដៃគូដឹកជញ្ជូន foodpanda ក្នុងការទទួលអត្ថប្រយោជន៌ និងការសន្សំសំចៃជាច្រើន។ លើសពីនេះទៅទៀត ពួកយើងក៏ចង់ចូលរួមចំណែកក្នុងការជួយរក្សាបរិស្ថានផងដែរ។ ពួកយើងសង្ឃឹមថាភាពជាដៃគូនេះនឹងនាំមកនូវតម្លៃជាច្រើនដល់ដៃគូដឹកជញ្ជូនរបស់ពួកយើងទាក់ទងនឹងហិរញ្ញវត្ថុ និងភាពងាយស្រួល។ មិនត្រឹមតែសម្រាប់អ្នកដែលកំពុងជាដៃគូដឹកជញ្ជូនរបស់ពួកយើងទេ ពួកយើងក៏ផ្តល់ឱកាសសម្រាប់អ្នកដែលចង់ក្លាយជាដៃគូដឹកជញ្ជូនរបស់ពួកយើង ប៉ុន្តែមិនទាន់មានយានជំនិះ ដូច្នេះពួកគាត់ក៏អាចទទួលបានការងារ និងប្រាក់ចំណូលផងដែរ”។

កញ្ញា គឹម លីណា អ្នកគ្រប់គ្រងហាងម៉ូតូអគ្គិសនី SUNRA និង MIKUបានបន្ថែមទៀតថា៖ “ការចុះអនុស្សារណៈយោគយល់គ្នាថ្ងៃនេះរវាងក្រុមហ៊ុន foodpanda និង SUNRA MIKU គឺជាការរួមចំណែកមួយដើម្បីជំរុញការផ្លាស់ប្ដូរមកប្រើប្រាស់មធ្យោបាយ ធ្វើដំណើរបៃតង (Green Mobility)។ ដោយឃើញថាការលក់ដូរ Online និង ដឹកជញ្ជូនទំនិញ ម្ហូបអាហារ កំពុងតែមានតម្រូវការកើនឡើងខ្លាំង ដែលមានម៉ូតូដឹកជញ្ជូនរាប់ពាន់គ្រឿងចរន្តក្នុងទីក្រុង។ ហេតុដូច្នេះការផ្លាស់ប្ដូរមកប្រើប្រាស់មធ្យោបាយធ្វើដំណើរ បៃតងជាលក្ខណៈបែបម៉ូតូអគ្គិសនី គឺជាការចូលរួមយ៉ាងសំខាន់មួយ ដើម្បីរួមចំណែកទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ (Climate Change) កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ (Green House Gas) ក៏ដូចជាកាត់បន្ថយផ្សែងពុលក្នុងទីក្រុងដែលមានផលប៉ះពាល់ ខ្លាំងដល់សុខភាពផ្លូវដង្ហើម។” កញ្ញាបានបន្តទៀតថា÷ “កាន់តែពិសេសជាងនេះទៅទៀតនោះគឺ អ្នកដឹកជញ្ជូននឹងអាចសន្សំសំចៃថវិកាប្រចាំខែបានច្រើនអំពីការប្រើប្រាស់ម៉ូតូអគ្គិសនី ដោយថាម៉ូតូម៉ាក SUNRA និង MIKU មិនត្រូវការប្រើសាំង ឬ ប្តូរប្រេងម៉ាស៊ីននោះទេ ។ ការជិះ100kmប្រើអគ្គិសនីអស់ត្រឹមតែ 2.14 kwh គិតជាប្រាក់ ស្មើនឹង1600រៀលប៉ុណ្ណោះ!! ដូច្នេះអាចសន្សំសំចៃ ×10ដង ប្រៀបធៀបទៅនឹងការប្រើម៉ូតូសាំងធម្មតា។ គួរបញ្ជាក់ផងដែរថាម៉ូតូអគ្គិសនី SUNRA និង MIKU ប្រើប្រាស់អាគុយប្រភេទលីចូម (lithium ion battery) ដែលមានកម្លាំងខ្លាំង និង អាយុកាលប្រើប្រាស់បានច្រើនឆ្នាំ មានល្បឿនលឿនល្មមត្រឹម80km/ម៉ោង ហើយការសាកថ្ម 4 ម៉ោងពេញអាចរត់បានចំងាយ135km សមល្មមសម្រាប់ការដឹកជញ្ជូន។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏មានផ្ដល់ជូននូវតម្លៃពិសេសសម្រាប់ឱ្យដៃគូដឹកជញ្ចូន foodpanda និងជួយសម្របសម្រួលស្វែងរកដៃគូធនាគារដើម្បីផ្ដល់សេវាកម្មឥណទានជូនផងដែរ។ foodpanda និង SUNRA MIKU ជឿរជាក់ថាភាពជាដៃគូនេះនឹងជួយ សម្រួលថ្លៃចំនាយរបស់ដៃគូដឹកជញ្ជូនរាប់ពាន់នាក់ និងសង្ឃឹមយ៉ាងមុតមាំថា ការសហការនេះនឹងរួមចំនែកលើកស្ទួយការការពារបរិស្ថានបន្ថែមទៀត។

ក្លាយជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda ឥឡូវនេះតាមរយៈ https://rider.foodpanda.com.kh/

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Miku https://www.mikuev.com

ផ្ទាំងផ្សាយពាណិជ្ជកម្ម