Mini ចេញឡាន Cooper SE បើកដំបូង ផលិតតែ១គ្រឿងគត់លើពិភពលោក

ក្រុមហ៊ុន Mini ទើបតែបានប្រកាសចេញរថយន្ត Cooper SE Convertible ថ្មី ដែលផលិតតែ១គ្រឿងគត់ នៅលើពិភពលោក ហើយនឹងត្រូវដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍មួយ នៅសហរដ្ឋអាមេរិក។

ពិព័រនាថាជា “world’s only premium convertible with a fully electric drivetrain in the small car segment” រថយន្ត Cooper SE Convertible នេះ ត្រូវបានផលិតដោយផ្អែកតាមម៉ូដែល Cooper S Convertible ធម្មតា ដែលមានន័យថា វាមានប្រវែង ៣៨៦៣មីល្លីម៉ែត្រ ទទឹង ១៧២៧មីល្លីម៉ែត្រ កម្ពស់ ២៤៩៥មីល្លីម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២៤៩៥មីល្លីម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាគឺជារថយន្តអគ្គិសនីដែលបំពាក់ម៉ូទ័រអគ្គិសនីមួយ​ មានកម្លាំង ១៨១សេះ ហើយប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៣២,៦គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៧វិនាទី។

គួរឲ្យដឹងដែរថា ដំបូលទន់របស់វាអាចចុចបើក និងបិទបាន ប្រើពេលត្រឹម ១៨វិនាទី នៅល្បឿន ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន ​Mini មិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតឡើយថា តើម៉ូដែល Cooper SE Convertible នេះ នឹងផលិតបន្ថែមទៀតឬក៏អត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម