[ទីផ្សារបរទេស] ការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានចិន Jiemian បានឲ្យដឹងថាក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន BYD ប្រហែលជាផលិតរថយន្តសាកភ្លើងចំនួន ៣០ម៉ឺនគ្រឿងក្នុងមួយខែ អាចឆាប់បំផុតគឺនៅខែសីហាខាងមុខ។
ទំហំផលិតនេះជាទំហំផលិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ព្រោះថាក្រោយប្រឡូកចូលទីផ្សាររថយន្តអស់ជាច្រើនឆ្នាំ BYD អាចលក់រថយន្តបានប្រមាណ ៦០ម៉ឺនគ្រឿង នៅពេញមួយឆ្នាំ២០២១។
គិតត្រឹមបច្ចុប្បន្ននេះ BYD មានរោងចក្រផលិតចំនួនប្រាំមួយនៅឯប្រទេសចិន ដោយរោងចក្រនៅ Fuzhou អាចមានទំហំផលិតដល់ ២០ម៉ឺនគ្រឿងក្នុងមួយឆ្នាំនាថ្ងៃអនាគត ហើយរថយន្ត BYD Dolphin ក៏រំពឹងថានឹងផលិតនៅរោងចក្រនេះដែរ នៅចុងឆ្នាំ។
បន្ថែមពីលើរោងចក្រទាំងប្រាំមួយដែលមាននាពេលបច្ចុប្បន្ននេះ BYD ក៏កំពុងតែសាងសង់រោងចក្រចំនួនបីផ្សេងទៀតក្នុងប្រទេសចិន ដោយរោងចក្រចំនួនពីររំពឹងថានឹងបើកដំណើរការត្រឹមដំណាច់ឆ្នាំ០២២នេះផ្ទាល់។
ជាមួយទំហំផលិតដល់ ៣០ម៉ឺនគ្រឿងក្នុងមួយខែ មានន័យថាក្នុងពេលខាងមុខ BYD អាចមានសក្ដានុពលផលិតរថយន្តបានមិនក្រោមរាប់លានគ្រឿងឡើយក្នុងមួយឆ្នាំៗ ហើយជាធម្មតាចំនួនលក់រថយន្តអគ្គិសនី និង PHEV របស់ BYD គឺតែងតែប្រកៀកប្រកិតគ្នា៕