[ទីផ្សារបរទេស] រថយន្ត Subaru WRX S4 បានបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារជប៉ុននៅខែវិច្ឆិកា ឆ្នាំ ២០២១។ ខណៈពេលនេះ ក្រុមហ៊ុន TC Subaru ប្រចាំនៅប្រទេសថៃកំពុងរៀបចំនាំចូលរថយន្ត all-new Subaru WRX ស៊េរីថ្មី ដែលគ្រោងនឹងដាក់បង្ហាញនៅថ្ងៃទី ១៩ ដល់ ២៨ ខែសីហា ឆ្នាំ ២០២២ នៅក្នុងព្រឹត្តិការណ៍ Big Motor Sales 2022។
រថយន្ត WRX S4 បានប្រើប្រាសជាមួយគ្រោងឆ្អឹង Subaru Global Platform ជាមួយបូម shock absorbs ជួយកាត់បន្ថយរំញ័ររហូតដល់ ៥០% ត្រូវបានបំពាក់ដោយប្រព័ន្ធ suspension ជំនួយឲ្យរឹងមាំជាងមុន ហើយបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមផងដែរ។ Subaru WRX S4 មកជាមួយការកែលម្អផ្នែកខាងមុខ-ក្រោយថ្មីទាំងស្រុង ដោយបំពាក់ជាមួយចង្កៀងក្រោយថ្មី របាំងការពារពណ៌ខ្មៅជុំវិញរថយន្ត មើលទៅកាន់តែស្ព័រ រន្ធខ្យល់នៅលើគម្របម៉ាស៊ីន សំបកកង់មុខ និងថាសកង់ស្ព័រពណ៌ខ្មៅថ្មីទៀតផង។
នៅផ្នែកខាងក្នុង បំពាក់កៅអីស្បែកខាងមុខប្រភេទ Recaro ជាមួយឡូហ្គោ STI ហើយបន្ទះទ្វារត្រូវបានតុបតែងដោយកាបូន ឈ្នាន់ស្រោបដោយអាលុយមីញ៉ូម។ អេក្រង់កំសាន្ត touchscreen ទំហំ ១១,៦ អ៊ីញ ភ្ជាប់ជាមួយប្រព័ន្ធ Starlink និងកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញថ្មីតែមួយគត់សម្រាប់ទីផ្សារជប៉ុន។ លើសពីនេះ ក៏បានរួមបញ្ចូលនៅបច្ចេកវិទ្យាជំនួយការបើកបរ EyeSight X ចុងក្រោយបង្អស់ ជាមួយសេនស័រជាច្រើន និងកាមេរ៉ាសម្រាប់អ្នកបើកបរដែលមានទីតាំងនៅលើកុងសូលកណ្តាល។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនប្រភេទ Boxer ចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧១ សេះ និងកម្លាំងរមួល ៣៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ៦ វគ្គ និងប្រអប់លេខអូតូ CVT ប្រព័ន្ធបើកបរប៉ុង ២៕