Ford Ranger លក់ដាច់ជាងភីកអាប់ណាទាំងអស់នៅវៀតណាម

[ទីផ្សារបរទេស] ក្នុងឆមាសដំបូងនៃឆ្នាំ​២០២២ ទីផ្សាររថយន្តភីកអាប់នៅ​វៀតណាម​ អាចលក់ចេញរថយន្តសរុប ៩ ៧៧៨​គ្រឿង ដែល​ជា​សញ្ញានៃ​ការធ្លាក់ចុះ ១២,៧% ធៀបនឹងឆមាសទីមួយនៃឆ្នាំ២០២១។

ក្នុងនោះដែរ Ford Ranger ជារថយន្តភីកអាប់ដែលលក់ដាច់ជាងគេបំផុតនៅវៀតណាម ដោយ​អាចលក់ចេញបានសរុប ៦ ៤៣៣គ្រឿង គឺ​ច្រើន​ជាង​ចំនួនលក់រថយន្តភីកអាប់ដទៃបូកបញ្ចូល​គ្នា។ យ៉ាងណាក្ដី ចំនួនលក់រថយន្ត Ranger មាន​ការ​ថយ​ចុះ ៧,៤% បើធៀបនឹងឆ្នាំ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តភីកអាប់ដែលលក់ដាច់លំដាប់ទីពីរនៅវៀតណាម គឺរថយន្ត Mitsubishi Triton ដែលលក់បាន​សរុប ២ ៤១៩គ្រឿង មាន​ការ​កើនឡើង ៣៨% ធៀបនឹងឆមាសទីមួយនៃឆ្នាំកន្លងទៅ។ ចំណាត់ថ្នាក់​បន្តបន្ទាប់មានរថយន្ត Isuzu D-Max ដែល​លក់​បាន ៥១៩​គ្រឿង (កើនឡើង ៨៥%), រថយន្ត Mazda BT-50 លក់បាន ៣៩៧គ្រឿង (ថយចុះ ៤០%) និង Toyota Hilux លក់​បាន ១០គ្រឿង ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម