[ទីផ្សារបរទេស] វិស័យយានយន្តលើពិភពលោកបានប្រឈមមុខនឹងបញ្ហាជាច្រើន ប៉ុន្តែ Ferrari ខុសពីក្រុមហ៊ុនដទៃទៀត ដោយទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់លើការលក់ ប្រាក់ចំណូល និងលើការដឹកជញ្ជូនជាដើមនៅអំឡុងត្រីមាសទីពីរនៃឆ្នាំ២០២២នេះ។
រយៈពេលបីខែចុងក្រោយគិតត្រឹមខែមិថុនានេះ Ferrari អាចលក់ចេញរថយន្តបានរហូតដល់ ៣ ៤៥៥គ្រឿង ដែលជាការកើនឡើង ២៩% ធៀបនឹងត្រីមាសទីពីរនៃឆ្នាំ២០២១ ដែលចំនួនលក់នេះត្រូវបានជម្រុញដោយរថយន្តម៉ូដែល Portofino M និង F8។
ជាមួយកំណើននៃការលក់នេះ បានធ្វើឲ្យប្រាក់ចំណេញរបស់ Ferrari នៅក្នុងត្រីមាសទីពីរនេះក្លាយជាប្រាក់ចំណេញខ្ពស់ថ្មីមួយ ដោយអាចចំណេញប្រាក់បានប្រមាណ ២៥៥លានដុល្លារ ពីប្រាក់ចំណូលដែលមានប្រមាណ ១,៣ពាន់លានដុល្លារ។
លទ្ធផលដ៏ល្អប្រសើរនេះ បានឲ្យ Ferrari ដំឡើងប្រាក់ចំណូលប៉ាន់ស្មានប្រចាំឆ្នាំ២០២២នេះ ឡើងពី ៤,៨៩ពាន់លានដុល្លារ ដល់ ៤,៩៩ពាន់លានដុល្លារ និងប្រាក់ចំណេញអាចមានចន្លោះពី ១,១៧ពាន់លានដុល្លារ ដល់ ១,២ពាន់លានដុល្លារ៕