Jetour ចេញលក់ម៉ូដែល Jetour X90 PLUS ស៊េរីថ្មី ជាមួយតម្លៃចាប់ពីជាង ១មុឺនដុល្លារ នៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការប្រកាសដាក់បង្ហាញចេញនៅតម្លៃលក់រថយន្ត Jetour X90 PLUS ស៊េរីថ្មី ដែលមានចំនួន ៦ ម៉ូឌែលជាមួយនឹងតម្លៃលក់ចាប់ពី ១៤ ៩៥៣ ដុល្លារ ដល់ ១៦ ៥៩៥ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

ក្រឡេកទៅមើលការរចនានៅផ្នែកខាងក្រៅ All-new Jetour X90 PLUS ភ្ជាប់មកជាមួយការរចនាដ៏ទំនើប ដោយបំពាក់ជាមួយប៉ាណាមុខដែលមានរន្ធខ្យល់ដ៏ធំជាមួយនឹងចង្កៀងមុខប្រភេទ LED រាងស្លីម និងអំពូលកាត់អ័ព្ទប្រភេទ​ 4-point LED ។  ខណៈ ផ្នែក​ចំហៀង​មាន​ថាសកង់ស្ព័រទំហំ ១៩ អ៊ីញពណ៌ខ្មៅ កញ្ចក់ចំហៀងពណ៌ដូចរថយន្ត ចង្កៀងខាងក្រោយប្រភេទ LED តុបតែងជាមួយក្រូម៉េអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងបំពង់ស៊ីមាំងភ្លោះជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងវិញ ទទួលបានការតុបតែងជាមួយពណ៌ black-brown មាន ៥ កៅអី បំពាក់ដោយដៃចង្កូតប្រភេទ 3-spoke កុងទ័រព័ត៌មាន LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញ ភ្ជាប់ជាមួយប្រព័ន្ធ GPS navigation, Bluetooth , CarLife , Wi-Fi hotspot និងប្រព័ន្ធ​​បញ្ជា​ដោយ​សំឡេង​​ និងកន្លែង​ដាក់​ឥវ៉ាន់​ខាង​ក្រោយអាចផ្ទុកបាន​ ១,១៣០ លីត្រ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៥៦ សេះ និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូនិងលេខដៃ ៦ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម