ទម្រាំបានរថយន្ត Mercedes-AMG One មួយគ្រឿងត្រូវឆ្លងកាត់ ១៦ដំណាក់កាល និងប្រើមនុស្ស ៥០នាក់

Mercedes-AMG បានធ្វើការចាប់ផ្តើមផលិតរថយន្ត Hypercar របស់ខ្លួនជាផ្លូវការ ជាមួយនឹងផែនការដឹកជញ្ជូនសម្រាប់អតិថិជនដំបូងមុនដំណាច់ឆ្នាំនេះ។

រថយន្ត Mercedes-AMG One ទាំង ២៧៥ គ្រឿង ត្រូវបានឆ្លងកាត់ការផលិតឡើងដោយដៃ ជាមួយការឆ្លងកាត់ការតម្លើង និងការសាកល្បងចំនួន ១៦ដំណាក់កាល ព្រមទាំងមានការចូលរួមពីមនុស្សចំនួន ៥០នាក់ នៅរោងចក្ររបស់ក្រុមហ៊ុន AMG នៅ Coventry ប្រទេសអង់គ្លេស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG One ត្រូវបានផលិតឡើងដោយបំពាក់ជាមួយបច្ចេក​វិទ្យា Formula 1 ដែលជាបច្ចេកវិទ្យា​សំខាន់បំផុត​។ ក្នុងនោះ Mercedes-AMG អះអាង​ថា បច្ចេកវិទ្យា​បើកបរ​កូនកាត់ Hybrid Formula 1 drive technology ត្រូវ​បាន​យកចេញ​ពី​ទីលាន​ប្រណាំង​មក​កាន់​ដងផ្លូវ​ជា​លើក​ដំបូង​ក្នុង​ពិភពលោក។

ជាមួយបច្ចេកវិទ្យានេះ ជួយអោយរថយន្តនេះមានកម្លាំងសរុប ១ ០៤៩សេះ និងអាចរត់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ២,៩វិនាទី ព្រមទាំងប្រើពេល ៧វិនាទី ក្នុងការរត់ស្ទុះពីល្បឿន ០-២០០គ.ម/ម៉ និងមានល្បឿនអតិបរមា ៣៥២គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម