នៅក្នុងទីផ្សាររថយន្តថ្មីក្នុងប្រទេសកម្ពុជាយើង ការទិញរថយន្តថ្មីពីសំណាក់អតិថិជនកំពុងមានការកើនឡើងគួរអោយកត់សម្គាល់។ ដោយឡែក បើយើងក្រឡេកមកមើលរថយន្តម៉ាក Mitsubishi ដែលជាម៉ាករថយន្តដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន ក៏កំពុងទទួលបានកំនើនប្រជាប្រិយភាពយ៉ាងច្រើនផងដែរ។ ក្នុងនោះដែរ ក្រៅពីរថយន្តប្រភេទភីគអាប់(Triton) រថយន្តម៉ូដែល Mitsubishi Xpander និង Xpander Cross ដែលជារថយន្តប្រភេទ MPV បែបលក្ខណៈគ្រួសារ ក៏កំពុងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងច្រើន ហើយកំពុងតែក្លាយជារថយន្តប្រភេទ MPV ដែលលក់ដាច់បំផុតនៅក្នុងទីផ្សារកម្ពុជា។
កត្តាដែលជម្រុញអោយរថយន្តទាំង២ម៉ូដែលនេះទាក់ទាញប្រជាប្រិយភាពពីសំណាក់អតិថិជនកម្ពុជាយើងមានដូចជា:
- ការរចនាផ្នែកខាងក្រៅ: ការរចនារបស់ Xpander និង Xpander Cross បានបង្ហាញពីភាពស្រស់ស្អាត មុខកាច ប្រកបដោយភាពទាក់ទាញ ដែលសាកសមសំរាប់អតិថិជនដែលចូលចិត្តភាពស៊ីវីល័យ។
- ការរចនាផ្នែកខាងក្នុង: ផ្នែកខាងក្នុងនៃរថយន្តទាំង២ម៉ូដែលនេះ ត្រូវបានរចនាថ្មីទាំងស្រុងដែលធ្វើអោយរថយន្តនេះមើលមក កាន់តែទំនើបជាងមុន កាន់តែស៊ីវីល័យ និងរឹតតែស្រស់ស្អាតបែបប្រណីតជាមួយការរចនាដោយបន្ថែមជាមួយនឹងស្បែកសឹងតែគ្រប់កន្លែង។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងនៃរថយន្តទាំង២ម៉ូដែលនេះ ត្រូវបានអតិថិជនលាន់មាត់សរសើរពីភាពធំទូលាយ និងការកាត់បន្ថយសំឡេងរំខានពីខាងក្រៅ ទោះបីជាពេលបើកលឿនក៏ដោយ។
- បច្ចេកវិទ្យា: សំរាប់ម៉ូដែលថ្មីនៃរថយន្ត Xpander និង Xpander Cross នេះមានបំពាក់បច្ចេកវិទ្យាទំនើបៗជាងមុខជាច្រើនដូចជា ហ្វ្រាំងដៃអេឡិចត្រូនិច ប្រព័ន្ធ Auto Hold អេក្រង់Touch Screen អាចភ្ចាប់ Apple CarPlay/Android Auto ប្រព័ន្ធSmart Key ចង្កូតធូរងាយស្រួលបើកបរ ប្រព័ន្ធម៉ាស៊ីនត្រជាក់បែបDigital និងបច្ចេកវិទ្យាផ្សេងៗជាច្រើនទៀត។
- ប្រព័ន្ធសុវត្ថិភាពច្រើនជាងមុន: រថយន្តទាំង២ម៉ូដែលនេះបានបំពាក់ប្រព័ន្ធសុវត្ថិភាពច្រើនជាងមុនដូចជា ប្រព័ន្ធហ្វ្រាំង ABS, EBD, BA ប្រព័ន្ធផ្តល់សញ្ញាពេលជាន់ហ្វ្រាំងបន្ទាន់ (ESS) ប្រព័ន្ធទប់លំនឹង (ASTC) ប្រព័ន្ធជំនួយពេលឡើងចំណោត(HSA) កាំមេរ៉ាក្រោយ និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។
- តម្លៃ: ត្រង់នេះគឺសំខាន់ជាងគេ ព្រោះថារថយន្តទាំង២ម៉ូដែលនេះ គឺមានតម្លៃសមរម្យ ដោយរថយន្ត Xpander មានតម្លៃ ៣៣ ៥០០ដុល្លារ និង Xpander Cross មានតម្លៃ ៣៥ ៥០០ដុល្លារ។ មិនតែប៉ុណ្ណោះ អតិិថិជនក៏អាចបង់រំលស់ជាមួយលក្ខខណ្ឌងាយៗទៀតផង។
សំរាប់លោកអ្នកវិញ តើពេញចិត្ត Xpander រឺ Xpander Cross?