[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG Motor ប្រចាំនៅប្រទេសអូស្រ្តាលីបានធ្វើការបញ្ជាក់ថារថយន្តអគ្គិសនី MG 4 ស៊េរីឆ្នាំ ២០២៣ គ្រោងនឹងបង្ហាញខ្លួននៅក្នុងឆមាសទីមួយនៃឆ្នាំក្រោយជាមួយតម្លៃរំពឹងទុក ៥០ ០០០ ដុល្លារនៅក្នុងទីផ្សាររបស់ខ្លួន ។
ជាមួយគ្នានេះ លោក Giles Belcher នាយកផ្នែកលក់ និងទីផ្សាររបស់ MG Motor Australia បាននិយាយថា “យើងអាចបញ្ជាក់បានថា រថយន្តអគ្គិសនី MG 4 គ្រោងនឹងដាក់លក់នៅពាក់កណ្តាលឆ្នាំក្រោយ ។
ក្នុងនោះ ក្រុមហ៊ុន MG ធ្លាប់បាននិយាយថា ខ្លួនកំពុងពិនិត្យមើលម៉ូដែលសម្រាប់ការចេញលក់នៅឆមាសទីមួយនៃឆ្នាំ ២០២៣ ប៉ុន្តែវាមិនទាន់បានបញ្ជាក់ជាផ្លូវការនៅក្នុងពេលវេលានៃការដាក់បង្ហាញនោះទេ រង់ចាំការពន្យារពេលបន្ថែមទៀត។
រថយន្តអគ្គិសនីនេះត្រូវបានគេប្រទះឃើញក្នុងប្រទេសអូស្ត្រាលីរួចហើយជាមួយការបិទបាំងតួខ្លួន។ ខណៈ ម៉ូដែលនេះត្រូវបានអនុម័តសម្រាប់លក់ក្នុងប្រទេសអូស្ត្រាលីនាពេលថ្មីៗនេះ បន្ទាប់ពីមានការបញ្ជាក់អំពី Australian Design Rules កាលពីសប្តាហ៍មុន។
គួរឲ្យដឹងថា រថយន្តអគ្គិសនិ MG 4 ដែលមានលក់នៅចក្រភពអង់គ្លេសមានបំពាក់ជាមួយម៉ូទ័រអគ្គិសនី ផ្គួបដោយអាគុយទំហំ ៥០,៨ គីឡូវ៉ាត់ម៉ោង និង ៦១,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៣៥០ គីឡូម៉ែត្រ និង ៤៥២ គីឡូម៉ែត្រ៕