Haval JOLION ស៊េរីឆ្នាំ ២០២២ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ANCAP

[បរទេស] រថយន្តប្រើម៉ាស៊ីនសាំង Haval JOLION ស៊េរីឆ្នាំ ២០២២ របស់ក្រុមហ៊ុនផលិតរថយន្ត Great Wall Motors បានទទួលការវាយតម្លៃសុវត្ថិភាពពីអង្គភាពវាយតម្លៃ ANCAP ជាមួយការទទួលបាននូវចំណាត់ថ្នាកកម្រិតផ្កាយ៥ នៅក្នុងប្រទេសអូស្រ្តាលី។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Haval JOLION បានទទួលពិន្ទុទៅលើការ​៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ការការពារអ្នកដំណើរពេញវ័យ​ ៣៤,៥៣/៣៨
  • ការពារអ្នកដំណើរវ័យក្មេង ៤១,១៨/៤៩
  • ការការពារអ្នកថ្មើរជើង ឬអ្នកជិះកង់ចំនួន ៣៥,០៥/៥៤
  • ប្រព័ន្ធជំនួយអ្នកបើកបររបស់រថយន្តសរុប ១៤,៨៧/១៦

សុំបញ្ជាក់ផងដែរថា សម្រាប់ការធ្វើតេស្តនេះ ចំពោះតែម៉ូដែលម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ដែលលក់នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់តែប៉ុណ្ណោះ។ ខណៈ ម៉ូដែលម៉ាស៊ីនកូនកាត់ hybrid នៅមិនទាន់បានធ្វើតេស្តនៅឡើយទេ។ លើសពីនេះ រថយន្ត Haval JOLION ដែលលក់នៅប្រទេសអូស្ត្រាលី ត្រូវបានបំពាក់ដោយពោងសុវត្ថិភាពកណ្តាលរវាងកៅអីខាងមុខ (Center airbag) ផងដែរ។

គួរឲ្យដឹងថា សម្រាប់រថយ្ត Haval JOLION បច្ចុប្បន្នមានលក់នៅប្រទេសអូស្ត្រាលីក្នុងតម្លៃចន្លោះពី ១៨ ៩៤៨ ដុល្លារ ដល់  ២៧ ៣៣៩ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម