ក្រុមហ៊ុន Nissan បានចេញលក់រថយន្ត SUV ខ្នាតតូចម៉ូដែល Kicks ស៊េរីឆ្នាំ២០២០ ជាផ្លូវការនៅលើទីផ្សារសហរដ្ឋអាមេរិក ដោយបន្ថែមបច្ចេកវិទ្យាកាន់តែទំនើប និងសុវត្ថិភាពជាងមុន។
ឥឡូវនេះ រថយន្ត Nissan Kicks ស៊េរីឆ្នាំ២០២០ បានបំពាក់បច្ចេកវិទ្យា Safety Shield 360 ដោយក្នុងនោះរួមមានមុខងារដូចជា Automatic Emergency Braking with Pedestrian Detection, Rear Automatic Braking, Lane Departure Warning, Blind Spot Warning, Rear Cross Traffic Alert និង High Beam Assist មកស្តង់ដារតែម្តង។
Nissan Kicks ចែកចេញជា ៣ម៉ូដែល គឺ Kicks S មានតម្លៃចាប់ពី ១៨ ៨៧០ដុល្លារ, Kicks SV មានតម្លៃចាប់ពី ២០ ៥០០ដុល្លារ និង Kicks SR មានតម្លៃចាប់ពី ២១ ១២០ដុល្លារ។
វាបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ Naturally Asporated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២២សេះ ហើយប្រើប្រអប់លេខអូតូ Xtronic CVT និងប្រព័ន្ធប៉ុងមួយវិលកង់មុខ។ ជាមធ្យមរថយន្តនេះមានកម្រិតស៊ីសាំងត្រឹមតែ ៧លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕