BMW ហៅចូលឡានអគ្គិសនី i7 មួយគ្រឿង មានបញ្ហាតូចមួយលើអាគុយ

[ទីផ្សារបរទេស] រថយន្ត BMW 745e xDrive ស៊េរីឆ្នាំ២០២២ មួយគ្រឿង ត្រូវបានហៅចូលត្រឡប់វិញ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក សម្រាប់​បញ្ហាតូចមួយដែលអាចបង្កជាគ្រោះថ្នាក់ធំបាន។

រថយន្ត 745e xDrive មួយគ្រឿងដែលបានផលិតកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ប្រហែល​ជា​មិន​បាន​ផលិត​អាគុយ​វ៉ុល​ខ្ពស់​ឲ្យបានត្រឹមត្រូវតាម​លក្ខណៈសម្បត្តិបច្ចេកទេសរបស់វា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការហៅចូលបាន​បង្ហាញ​ថាអំឡុងពេល​ផលិត និង​ដំឡើង​អាគុយ​នៃ​រថយន្ត​នេះ ធាតុគីមីអេឡិចត្រូត​ប្រហែល​ជាមិនបាន​កាត់ទំហំឲ្យបានត្រឹមត្រូវ ហើយប្រសិនបើបែបនេះមែន វាអាចបង្កជា​បញ្ហា​សេះ​អ៉ីសេ ដែល​អាចនាំឲ្យ​កើតមានការកើនឡើងនៃកម្ដៅ និង​ទី​បំផុត​អាច​បង្ក​ជា​អគ្គីភ័យ និងការរងរបួសជាយថាហេតុបាន។

BMW បានស៊ើបអង្កេតបញ្ហានេះ ក្រោយពីមានរថយន្ត BMW 320 xDrive Touring បានជួបបញ្ហាកើនឡើងនៃកម្ដៅ កាល​ពី​ថ្ងៃ​ទី២៥ ខែឧសភា ឆ្នាំ២០២២ ហើយក្រុមហ៊ុនបានធ្វើការវិភាគលើ​អាគុយរថយន្ត និងបានរកឃើញថាមានការខូចខាត​អេឡិច​ត្រូត​។

ម្ចាស់រថយន្ត BMW 745e xDrive ស៊េរីឆ្នាំ២០២២ ដែលមាន​បញ្ហា នឹងត្រូវផ្ដល់​ដំណឹង​អំពី​ការហៅចូលនេះដោយផ្ទាល់​នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ហើយប្រសិនបើចាំបាច់នឹងមានការផ្ដល់សារតាមរយៈម៉ែលផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម