Porsche Taycan ស៊េរីឆ្នាំ២០២៣ បើកបានឆ្ងាយជាងមុនដល់ ១៤%

[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche នាថ្ងៃនេះបានប្រកាសពីការប៉ាន់ស្មានចម្ងាយបើកបរថ្មីសម្រាប់រថយន្តអគ្គិសនីសុទ្ធ Taycan ស៊េរីឆ្នាំ២០២៣ ដែលធ្វើតេស្តដោយស្ថាប័ន EPA។

ជាលទ្ធផលឃើញថា Taycan Turbo Cross Turismo មានចម្ងាយបើកបរដែលប្រសើរលើសគេ ដោយអាចបើកបរបានឆ្ងាយជាងមុនដល់ ១៤,២% ដោយអាចបើកបរបានដល់ ៣៧៤គ.ម ធៀបនឹងពីមុនបើកបរបានចម្ងាយ ៣២៨គ.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រភេទបន្ទាប់ដែលបើកបរបានឆ្ងាយជាងមុន មាន Taycan Turbo Sedan ប្រសើរជាងមុន ១២,២% (៣៨៣គ.ម) និងប្រភេទ Turbo S Sedan ប្រសើរជាងមុន ១០,៤% (៣៥៧គ.ម) ជាដើម។

ដោយឡែក Porsche Taycan GTS Sedan និង GTS Sport Turismo មិនឃើញមានការប្រសើរឡើងលើចម្ងាយបើកបរនោះទេ បើធៀបនឹងស៊េរីឆ្នាំ២០២២ ដោយរថយន្តមួយអាចបើកបរបានចម្ងាយ ៣៩៦គ.ម និងមួយទៀតបើកបរបានចម្ងាយ ៣៧៥គ.ម។

ជាមធ្យមរថយន្ត Taycan ស៊េរីឆ្នាំ២០២៣ បើកបរបានឆ្ងាយជាងមុន ៦,៧% ប៉ុន្តែបើមិនរាប់ GTS ទាំងពីរម៉ូដែល គឺប្រសើរជាងមុន ៨,១៤%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម