ឡានអគ្គិសនីខ្នាតតូច Huazi Omega ថ្មី មានរូបរាងប្លែក តម្លៃខ្ទង់ ៧ ០០០ ដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Huazi Auto ដែលជាម៉ាករថយន្តអគ្គិសនីជាតិ បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Huazi Omega ថ្មី ដែលជារថយន្តអគ្គិសនីខ្នាតតូច (Mini EV) ជាមួយនឹងការរចនាគួរឲ្យចាប់អារម្មណ៍ដែលមានតម្លៃ​លក់​ចាប់​ពី ៦ ៩០០ ដុល្លារក្នុងប្រទេសចិន។

Huazi Omega គឺជា​រថយន្ត​អគ្គិសនី​ខ្នាតតូច​​ ​ទ្វារ​៣ ​ដែល​មាន​គោលបំណង​ជា​ចម្បង​សម្រាប់​ប្រើប្រាស់​ក្នុង​ទីក្រុង មានប្រវែងតួខ្លួនសរុបគឺ ៣ ៤៤៤ ម.ម, ទទឹង ១ ៥៥០ ម.ម, កម្ពស់ ១ ៥៣៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៣៥០ ម.ម។ រំលេចជាមួយនឹងការរចនានៃចង្កៀងមុខចំនួន ៤ ជាមួយនឹងបាណាបិទជិតជាដើម។ ខណៈក្រុមហ៊ុន Huazi Auto មិនទាន់បង្ហាញព័ត៌មានលម្អិតអំពីផ្នែកខាងក្រោយនៃរថយន្តអគ្គិសនី Omega នៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រិឯនៅផ្នែកខាងក្នុងកាប៊ីនមិនមានរូបភាពបញ្ចេញមកទេ ប៉ុន្តែ​មាន​ការ​បញ្ជាក់​ថា ​កៅអី,​​ ដៃចង្កូត និងកុងសូលគ្របដណ្តប់ដោយស្បែក។ បំពាក់មកជាមួយអេក្រង់កំសាន្តទំហំ ៩ អ៊ីញ ដែលអាចភ្ជាប់ប្រព័ន្ធតភ្ជាប់ Bluetooth និង Wi-Fi ផងដែរ។

Huazi Omega ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីភ្លោះដែលផលិតកម្លាំងបាន ៣២,៦ សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនីទំហំ ១០,២៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៨ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងអាគុយទំហំ ១៨,៤៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយដល់ ២២០ គីឡូវ៉ាត់ម៉ោង ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម