Lamborghini មិនមែនជាក្រុមហ៊ុនផលិតរថយន្តទំហំធំនោះទេ។ យ៉ាងណាក៏ដោយក្រុមហ៊ុនអាចលក់រថយន្តបានប្រមាណ ៨ ២០០ គ្រឿងសម្រាប់ឆ្នាំ ២០១៩ ដែលជាកំណត់ត្រាដ៏អស្ចារ្យមួយខ្ពស់ជាងកំណត់ត្រាដែលសាងបានកាលឆ្នាំ ២០២០។ របាយការណ៍ពី Automative News Europe បានអះអាងថា ក្រុមហ៊ុននេះចង់រក្សាស្ថិរភាពនូវចំនួនលក់របស់ខ្លួន ក្នុងរង្វង់រយៈពេលប៉ុន្មានឆ្នាំខាងមុខ។
លោក Stefano Domenicali ដែលជានាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយថា ៖ “យើងគ្រោងនឹងលក់ឲ្យបានប្រមាណ ៨ ៥០០ គ្រឿងនៅឆ្នាំ ២០២០ បន្ទាប់មកគឺនៅត្រឹមនឹងមួយរយៈ។ ផ្នែក Supercar គឺរំពឹងថានឹងរីកធំប្រមាណ ៣% ក្នុងមួយឆ្នាំ ហើយយើងមិនអាចរំពឹងថាម៉ូដែល Urus នឹងបន្តរីកចម្រើនរហូតនោះទេ។ ហេតុនេះហើយ ត្រូវមានរថយន្តម៉ូដែលទី ៤ ទើបយើងអាចលក់បានដល់ ១ ម៉ឺនគ្រឿងបាន។ ម៉ូដែលទីបួននឹងលេចមុខនៅឆ្នាំ ២០២៥ យ៉ាងលឿនបំផុត។”
រថយន្តម៉ូដែលទីបួនរបស់ Lamborghini រំពឹងថានឹងជារថយន្ត GT ថ្មី ដែលមានកៅអីអង្គុយចំនួន ៤ និងទ្វារបួន។ ម៉ូដែលទីបួននេះដែរអាចនឹងជារថយន្តដំបូងរបស់ក្រុមហ៊ុនដែលប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ៕