[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Dodge បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនី Dodge Charger SRT Concept នៅឯពិរព័ណ៍រថយន្ត the SEMA 2022 Auto Show ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៥ ខែវិចិ្ឆកា ឆ្នាំ ២០២២ នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។
Dodge Charger Daytona SRT Concept ភ្ជាប់មកជាមួយតួខ្លួនពណ៌ក្រហម Stryker Red ជាមួយដំបូលពណ៌ខ្មៅ និងត្រូវបានបំពាក់ដោយថាសកង់ carbon fiber ទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ប្រភេទ 305 mm drag radial tire, កាងការពារផ្នែកខាងមុខ និងខាងក្រោយ និងឡូហ្គោ “Stage 2” ទាំងខាងក្នុង និងខាងក្រៅ ដើម្បីបង្ហាញថាវាជាគំរូស្តង់ដារ។
ស្របពេលជាមួយនឹងការដាក់បង្ហាញគំរូនេះ ដែលបានធ្វើបច្ចុប្បន្នភាពគឺជាព័ត៌មានអំពីលក្ខណៈបច្ចេកទេស ខណៈដែល Dodge ទីបំផុតបានត្រៀមខ្លួនរួចរាល់ហើយដើម្បីនិយាយអំពីចំនួនកម្លាំងសេះ។ សម្រាប់ម៉ូដែលធម្មតា 400-volt អតិថិជននឹងជ្រើសរើសពីកម្លាំងម៉ាស៊ីនដូចជា៖ កម្លាំង ៤៥៥ សេះ, ៤៩៥ សេះ, ៥៣៥ សេះ , ៥៩០ សេះ, ៦៣០ សេះ និង ៦៧០ សេះ និងចំនួន ៣ បន្ថែមទៀតនឹងមានសម្រាប់ម៉ូដែល SRT Banshee 800-volt ជាមួយនឹងថាមពលកាន់តែច្រើនពីម៉ូទ័រ Hellcat Motor ដែលមានកម្លាំង ៨០០ សេះ។
ក្នុងពេលជាមួយគ្នានេះ ម៉ូដែលធម្មតា Charger Daytona SRT នឹងមានប្រភេទ Trim 340 និង 440 សម្រាប់ថ្នាក់នីមួយៗ ហើតអ្វីដែលគួរឱ្យចាប់អារម្មណ៍ Dodge បានបង្កើតកូនសោ “crystal” ដែលដោតចូលទៅក្នុងផ្ទៃតាប្លូសម្រាប់ដោះសោនៃ Direct Connection Stage 1 និង Stage 2 ទៅលើការបង្កើនសម្ថភាព។
ជាមួយគ្នានេះ វីដេអូដែលបានបង្ហាញនៅកម្មវិធី SEMA Auto show បង្ហាញពីការគ្មានការបំភាយឧស្ម័ននៅក្នុងពណ៌ចំនួន ៩ ផ្សេងគ្នា ក៏ដូចជាទំហំកង់ដូចគ្នា។ លើសពីនេះ Dodge ក៏បានបង្ហាញអំពីរថយន្ត Charger Daytona SRT ជាមួយនឹង Direct Connection ដែលធ្វើឲ្យប្រសើរឡើងនៃការតភ្ជាប់ចំនួន៩ ដើម្បីទទួលបានការយល់ដឹងកាន់តែច្បាស់អំពីអ្វីដែលនឹងកើតចេញពីគំរូផលិតកម្មមុន៕