Ferrari កើនប្រាក់ចំណូល ១៧% នៅត្រីមាសទីបី

[ទីផ្សារបរទេស] Ferrari បានរាយការណ៍ពីការកើនឡើងប្រាក់ចំណូល ១៧% សម្រាប់ត្រីមាសទីបីនៃឆ្នាំ២០២២នេះ ដោយប្រាក់ចំណូលមានប្រមាណ ៤២៧លានដុល្លារ។

ការដឹកជញ្ជូន ឬការលក់ចេញ គ្រប់ទីផ្សារលើកលែងតែតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និងតំបន់អាស៊ី សុទ្ធតែមានការកើនឡើងនៅត្រីមាសទីបីនេះ ដោយសារការដឹកជញ្ជូននៃរថយន្តម៉ូដែល 296 GTB និងរថយន្តផលិតមានកំណត់ 812 Competizione។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅពីក្រោយការជោគជ័យនេះ Ferrari រំពឹងថាប្រាក់ចំណូលមុនគិតពន្ធរបស់ខ្លួន អាចនឹងកើនឡើងដល់ជាង ១,៧ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២២នេះ ធៀបនឹងការប៉ាន់ស្មានពីមុនដែលមានចន្លោះប្រមាណ ១,៦៧ពាន់លានដុល្លារ និង ១,៧ពាន់លានដុល្លារ។

Ferrari មិនបានបង្ហាញពីការបន្ថយល្បឿនក្នុងការប្រកាសចេញរថយន្តម៉ូដែលថ្មីនោះទេ ដោយកាលពីខែចុងខែតុលា មានការចុះផ្សាយដែលសន្និដ្ឋានថារថយន្តមហាកម្លាំងដែលស្នងតំណែងរថយន្តម៉ូដែល LaFerrari នឹងបង្ហាញវត្តមាននៅខែតុលា ឆ្នាំ២០២៤ ខាងមុខ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម