[ទីផ្សារបរទេស] ក្រុមហ៊ុន Volvo Australia គ្រោងអនុវត្តន៍ផែនការលក់តែរថយន្តអគ្គិសនីសុទ្ធចាប់ផ្ដើមពីឆ្នាំ២០២៦ បួនឆ្នាំមុនក្រុមហ៊ុន Volvo លក់តែរថយន្តអគ្គិសនីសុទ្ធជាលក្ខណៈសកល។
ការប្រកាសនេះបានធ្វើឡើងក្នុងសន្និសីទជួបជុំហាងលក់របស់ Volvo នៅអូស្ត្រាលី ហើយមានន័យថាអតិថិជនដែលចង់បានរថយន្តប្រើសាំងដូចជា XC40, XC60 និង XC90 SUV នឹងមានពេលត្រឹមចុងឆ្នាំ២០២៥ ប៉ុណ្ណោះ ដើម្បីអាចទិញរថយន្តទាំងនេះនៅអូស្ត្រាលី។
សម្រាប់បច្ចុប្បន្ន Volvo Australia និយាយថាមិនមានផែនការផ្លាស់ប្ដូរការសម្រេចចិត្តនេះទេ ទោះបីជាហាងលក់បានទាមទារឲ្យក្រុមហ៊ុនបន្តលក់រថយន្តសាំងរួមជាមួយរថយន្តអគ្គិសនីតាមយូរដែលអាចធ្វើទៅបាន។
Volvo Australia និយាយថាការសម្រេចចិត្តលក់តែរថយន្តអគ្គិសនីសុទ្ធនេះ គឺជាការគាំទ្រដល់ការិយាល័យ Volvo សកល៕