ឡាន Lamborghini លក់ដាច់អស់គ្មានសល់ រហូតដល់ឆ្នាំ២០២៤

[ទីផ្សារបរទេស] ស្របពេលដែលអតិថិជនភាគច្រើនបារម្ភអំពីសេដ្ឋកិច្ច និងការកើនឡើងនៃអត្រាអតិផរណានោះ Lamborghini ឯណោះ កំពុងតែរីករាយនឹងជោគជ័យនៃការលក់ ដោយមិនមានសញ្ញាថមថយឡើយ។

ក្នុងពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ Lamborghini អាចលក់រថយន្តបាន ៧ ៤៣០គ្រឿង ហើយកំពុងតែស្ថិតក្នុងដំណើរវ៉ាដាច់ចំនួនលក់ឆ្នាំ២០២១ ដែលលក់បាន ៨ ៤០៥គ្រឿង។ ក្នុងនោះដែរ រថយន្តលក់ដាច់ជាងគេគឺ Lamborghini Urus ដែលលក់បាន ៤ ៨៣៤គ្រឿងនៅឆ្នាំ២០២២នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នាយកប្រតិបត្តិ Lamborghini លោក Stephan Winkelmann បានលើកឡើងថា ៖ “យើងនឹងអាចនាំមុខចំនួនលក់ឆ្នាំ២០២១បានយ៉ាងប្រាកដ។…យើងមិនមានការថមថយនៃការលក់នោះទេ។ រៀងរាល់ខែយើងបានលក់រថយន្តច្រើនលើសពីសមត្ថភាពផលិតរបស់យើង។”

នាយកប្រតិបត្តិរូបនេះបន្ថែមថា ចំនួនកុម្ម៉ង់ទិញដ៏ខ្លាំងក្លា អាចឲ្យ Lamborghini ឆ្លងផុតឆ្នាំ២០២៣បានយ៉ាងងាយ ទោះបីថាឆ្នាំក្រោយអាចនឹងមានបញ្ហាសេដ្ឋកិច្ចកើតឡើងក្ដី។

លោក Stephan លើកឡើងបែបនេះ ៖ “យើងមានរយៈពេលរង់ចាំ ១៨-១៩ខែ សម្រាប់រថយន្តថ្មី។ យើងអាចលក់រថយន្តបានច្រើនលើសពីអ្វីដែលយើងអាចផលិត៕”

ផ្ទាំងផ្សាយពាណិជ្ជកម្ម