[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអគ្គិសនី Lucid បានរាយការណ៍ពីការខាតបង់ទឹកប្រាក់ប្រមាណ ៦៧០លានដុល្លារ នៅត្រីមាសទីបី ដែលធ្វើឲ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុនមានការថយចុះ ១៣% មកនៅត្រឹម ១១,៧៩ដុល្លារ។
អ្វីដែលវិជ្ជមាននោះគឺក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណូល ១៩៦លានដុល្លារ ដែលកើនឡើងគួរកត់សម្គាល់ធៀបនឹងប្រាក់ចំណូល ២៣២ ០០០គ្រឿង ដែលទទួលបានការពីត្រីមាសទីបី នៃឆ្នាំ២០២១។
ត្បិតថាមិនទាន់អាចស្វែងរកប្រាក់ចំណេញ ប៉ុន្តែ Lucid និយាយថាខ្លួននៅបន្តដើរតាមគន្លងសម្រេចគោលដៅផលិតរថយន្តឲ្យបាន ៦-៧ពាន់គ្រឿង នៅឆ្នាំ២០២២នេះ ហើយក្រុមហ៊ុនបានបង្ហាញថាបានទទួលការកក់ជាង ៣៤ ០០០គ្រឿង សម្រាប់រថយន្តម៉ូដែល Air ដែលស្មើនឹងការលក់ទំហំជាង ៣,២ពាន់លានដុល្លារ។
Lucid រំពឹងថាការដឹកជញ្ជូនរថយន្ត SUV របស់ខ្លួននឹងចាប់ផ្ដើមនៅឆ្នាំ២០២៤ ហើយមុនពេលនោះមកដល់ ខ្លួននឹងប្រកាសចេញជាផ្លូវការនូវរថយន្ត Air Pure និង Air Touring នៅថ្ងៃទី១៥ ខែវិច្ឆិកា ជាមួយតម្លៃចាប់ពី ៨៩ ០៥០ដុល្លារ និងចាប់ពី ១០៩ ០៥០ដុល្លារ៕