SsangYong គេចផុតពីការក្ស័យធន ហើយគ្រោងផលិតរថយន្តអគ្គិសនីវៃលុកទីផ្សារជាថ្មី

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត SsangYong បានប្រកាសថា ពួកគេបានធ្វើការបង់ប្រាក់ចុងក្រោយលើប្រាក់កម្ចីដែលធ្វើឲ្យស្ថានភាពបច្ចុប្បន្ននៃម៉ាក SsangYong គេចចេញពីភាពក្ស័យធន។ ហើយក៏បានចូលរួមក្នុងកិច្ចព្រមព្រៀងលក់ SsangYong ទៅ KG Group ដែលជាក្រុមហ៊ុនកូរ៉េដែលមានឯកទេសខាងគីមី និងការផលិតដែកកាលពីខែមិថុនា។

ឥឡូវនេះ ក្រុមហ៊ុន SsangYong គ្រោងនឹងផ្តោតលើការផ្លាស់ប្តូរទៅជាក្រុមផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ។ ជាមួយគ្នានេះ ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​ធ្លាប់​បាន​ប្រកាស​ពី​គម្រោង​សាងសង់​រោងចក្រ​ផលិត​រថយន្ត​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមព័ត៌មានមួយបានឲ្យដឹងដា SsangYong Motor បានប្រកាសថា កិច្ចព្រមព្រៀងរបស់ខ្លួនក្នុងការទិញក្រុមហ៊ុនផលិតរថយន្តក្រុងអគ្គិសនី Edison Motors ត្រូវបានបញ្ចប់ដោយសារ Edison Motors មិនបានបំពេញការទូទាត់មុនកាលវិភាគទេ ហើយ SsangYong Motor បច្ចុប្បន្នកំពុងស្វែងរកអ្នកទិញថ្មី។

កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន SsangYong Motor ដែលមានបញ្ហា និងក្រុមហ៊ុនដែលដឹកនាំដោយ Edison Motors មានពាក្យចចាមរ៉ាមតាំងពីខែតុលា ឆ្នាំ ២០២១ ហើយភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យានៅខែមករា ឆ្នាំ ២០២២ ក្នុងការទិញយកភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុន SsangYong នឹងធ្វើឲ្យក្រុមនេះមានតម្លៃ ២៥២ លានដុល្លារត្រូវបានបង់ជាមួយនឹងការបង់ប្រាក់ជាមុន ១០% ។ ក្នុងនោះ ទឹកប្រាក់ចំនួន ២២៧ លានដុល្លារត្រូវបានដាក់កក់នៅថ្ងៃទី ២៥ ខែមីនា តែមិនបានធ្វើឡើងដែលជាការរំលោភលើលក្ខខណ្ឌនៃកិច្ចសន្យា។ SsangYong គឺជាភាគហ៊ុនភាគច្រើនរបស់ Mahindra & Mahindra ដែលបានទិញភាគហ៊ុន ៧៥% ក្នុងឆ្នាំ ២០១០ ដោយក្រុមហ៊ុនបានដាក់ពាក្យសុំទទួលនៅឆ្នាំ ២០២២ ដោយសារខកខានក្នុងការសងប្រាក់កម្ចី។

ទន្ទឹមនឹងនេះ យោងតាមគេហទំព័រ Automotive News Europe រាយការណ៍ថា Ssangyong លក់រថយន្តបានចំនួន ៨៤ ៤៩៦ គ្រឿងក្នុងឆ្នាំ ២០២១ ពោលគឺទាបជាងឆ្នាំ ២០២០ ចំនួន ២១% ហើយការលក់នៅអឺរ៉ុបកើនឡើង ១៥% ពីមួយឆ្នាំទៅមួយឆ្នាំ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានដាក់បង្ហាញរថយន្ត Korando ថ្មី, Tivoli, Rexton និង Korando EV ហើយថ្មីៗនេះបានដាក់បង្ហាញ SsangYong Torres ថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម