ក្រោយពីបានបង្ហាញរូបភាពពេលស្ថិតនៅក្នុងរោងចក្រផលិតរួចមក នៅពេលនេះ Bugatti Chiron Hermès Edition បានបង្ហាញមុខដល់ពិភពលោកជាផ្លូវការហើយ។
រថយន្តពិសេសនេះ ត្រូវបានធ្វើការកុម្ម៉ង់ជាពិសេសដោយអ្នកប្រមូលទិញរថយន្តដ៏ល្បីឈ្មោះនៅអាមេរិក គឺ Manny Khoshbin ហើយឆាប់ៗខាងមុខវានឹងត្រូវដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក។ ការផលិតរថយន្តនេះចាប់ផ្ដើមតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ដោយឆ្លងកាត់ការជ្រើសរើសជាច្រើនលើក មុនមានការសម្រេចប្រើប្រាស់ពណ៌ Hermès Craie មួយនេះ។
រថយន្តនេះមានការសហការផលិតពីសំណាក់ម៉ាកសំលៀកបំពាក់ប្រណីត Hermès ហេតុនេះទើបលើរថយន្តមានរំលេចដោយស្លាកសញ្ញារូបសេះ ជាស្លាកសញ្ញាតំណាងឲ្យម៉ាកប្រណីតរបស់បារាំងនេះ។ ការឌីហ្សាញរថយន្តទាំងក្នុង និងក្រៅគឺសុទ្ធតែប្រើប្រាស់ពណ៌ Hermès Craie ជាពិសេស សូម្បីតែនៅកាងផ្នែកខាងក្រោយក្ដី។
គួរដឹងថាវាមិនមែនជារថយន្តតែមួយគត់របស់លោក Khoshbin ដែលមានរួមផលិតជាមួយ Hermès នោះទេ។ ប៉ុន្មានឆ្នាំមុន លោកបានបញ្ចុះបញ្ចូលឲ្យ Pagini និង Hermès សហការគ្នា ផលិតរថយន្ត Huayra មានតែមួយគ្រឿងក្នុងលោកឲ្យរូបលោក៕