ឡាន Mitsubishi Triton ឆ្នាំ២០២៤ ប្រទះឃើញបើកសាកល្បងនៅអូស្ត្រាលី

[ទីផ្សារបរទេស] រថយន្ត Mitsubishi Triton ស៊េរីឆ្នាំ២០២៤ បានបង្ហាញវត្តមានលើដងផ្លូវនៃប្រទេសអូស្ត្រាលី ក្នុងការបើកបរសាកល្បងដ៏សម្ងាត់មួយ ដើម្បីធ្វើតេស្តលើចំណុចបច្ចេកទេសមួយចំនួន។

អូស្ត្រាលីគឺជាទីផ្សារធំមួយសម្រាប់រថយន្ត Mitsubishi Triton ហើយទីផ្សារនេះមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍរថយន្ត។ យ៉ាងណាក្ដី គេមិនច្បាស់ថាមានរថយន្ត Triton ស៊េរីថ្មីប៉ុន្មានដែលមាននៅអូស្ត្រាលី ឬធ្វើតេស្តនៅទីតាំងណាខ្លះនោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្បិតថាព័ត៌មានលម្អិតនៅមិនទាន់បង្ហាញ ប៉ុន្តែការធ្វើតេស្តនៅអូស្ត្រាលី ទំនងជាមានបញ្ចូលការធ្វើតេស្តបើកបរលើផ្លូវធម្មតា និងការបើកបរលើផ្លូវពិបាក រួមទាំងការធ្វើតេស្តអូសសណ្ដោង និងដឹកទំនិញផងដែរ។

ក្រុមហ៊ុន Mitsubishi Australia មិនបាននិយាយអ្វីពីការប្រកាសចេញរថយន្ត Triton ជំនាន់ថ្មីនោះទេ ប៉ុន្តែការចុះផ្សាយកន្លងមកឲ្យតម្រុយមកថារថយន្តនេះអាចនឹងបង្ហាញវត្តមាននៅឆមាសដំបូងនៃឆ្នាំ២០២៤៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម