ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា និង MODELLISTA ប្រទេសថៃ បានបង្ហាញរថយន្ត Toyota ដែលបានបំពាក់ គ្រឿងតុបតែងរថយន្ត ពីក្រុមប្រណាំងរថយន្ត Rally HQ សម្រាប់ប្រើប្រាស់ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ Asia Cross Country Rally 2022 (AXCR) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប យ៉ាងអស្ចារ្យ។
ផលិតផលតុបតែងរថយន្តជាពិសេសពីម៉ាក MODELLISTA នេះ ត្រូវបានជ្រើសរើសយ៉ាងពិសេសសម្រាប់តុបតែងរថយន្តចំនួន ៤ គ្រឿង ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។ លើសពីនេះទៀតដែរ ក្រោយពីការប្រកួត រថយន្តដែលចូលរួមប្រកួតបានបង្ហាញខ្លួននៅ ទីស្នាក់ការលក់នៃ ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា សាខាខេត្តសៀមរាប ដើម្បីជាការបង្ហាញ បង្អួតរូបរាងដ៏អស្ចារ្យសម្រាប់អតិថិជន តូយ៉ូតា ខេមបូឌា បានទស្សនា និងចាប់កាន់ផ្ទាល់ទៅលើរថយន្តដែលបានតុបតែងជាមួយភាពអង់អាច និងកាច លើផ្លូវមានឧបសគ្គ។
រថយន្តចំនួន ៤ គ្រឿងដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះមានដូចជា Toyota Hilux Revo Rally ២ គ្រឿង និង Toyota Fortuner ចំនួន ២ គ្រឿង។
ជាមួយគ្នានេះដែរ អតិថិជនបានចូលរួមទស្សនាការតាំងបង្ហាញរថយន្ត និង ផលិតផលពិសេសពីម៉ាក MODELLISTA នេះដែរ និងទទួលបានភាពសប្បាយរីករាយ ឈ្នះរង្វាន់ក្នុងព្រឹត្តិការណ៍ពិសេសអស្ចារ្យនៃរថយន្ត TOYOTA Race Car ពី Asia Cross Country Rally 2022។
សម្រាប់ព័ត៌មាន បន្ថែមលោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook Telegram Youtube Website Instagram ។ ឬក៏អាចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា បានតាមរយៈ 017 333 503 រឺ 086 333 503៕