[ទីផ្សារបរទេស] ការធ្វើតេស្តសុវត្ថិភាពរបស់ស្ថាប័នអឺរ៉ុប Euro NCAP ត្រូវបានគេចាត់ទុកថាជាការធ្វើតេស្តដ៏តឹងរ៉ឹងបំផុតមួយលើពិភពលោក និងមានស្តង់ដារខ្ពស់ជាពិសេសសម្រាប់រថយន្តទំហំធំ ប៉ុន្តែ Ford Ranger ស៊េរីឆ្នាំ២០២៣ អាចទទួលបានពិន្ទុសុវត្ថិភាពផ្កាយ៥ ពីការធ្វើតេស្តនេះ។
Ford Ranger ទទួលបានពិន្ទុ ៨៤% លើ ១០០% ក្នុងផ្នែកការពារអ្នកដំណើរវ័យជំទង់ ឯការពារកូនក្មេងទទួលបានពិន្ទុ ៩០% ជាមួយការការពារអ្នកថ្មើរជើងទទួលបាន ៧៤% និងមុខងារសុវត្ថិភាពទទួលបានពិន្ទុ ៨៤%។ លទ្ធផលនេះ អាចឲ្យ Ford Ranger ទទួលបានពិន្ទុខ្ពស់បំផុតផ្កាយ៥ នៃស្ថាប័ន Euo NCAP។
យ៉ាងណា Euro NCAP ក៏បានលើកឡើងពីចំណុចខ្សោយមួយរបស់ Ford Ranger ឆ្នាំ២០២៣ គឺទម្ងន់ធ្ងន់របស់វា ដែលអាចធ្វើឲ្យការប៉ះទង្គិចចំជាមួយផ្នែកក្បាលមានកម្រិតហានិភ័យខ្ពស់ជាងធម្មតា ជាចំណុចមួយដែលធ្វើឲ្យ Ford Ranger បាត់បង់ពិន្ទុមួយចំនួន។
ទស្សនាវីដេអូខាងក្រោម ៖