[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីទំព័រភ្នាក់ងារទិញរថយន្តពីបរទេស Auto US Direct Cambodia បានធ្វើការបង្ហាញចេញនូវតម្លៃលម្អិតនៃរថយន្តអគ្គិសនីរបស់ហ៊ីយ៉ាន់ដាយ(Hyundai) ម៉ូដែល Hyundai Ioniq 5 Limited ឆ្នាំ២០២៣ ជាមួយតម្លៃសរុប ៩០ ៣២១ដុល្លារ ដែរតម្លៃសរុបនេះត្រូវបានរួមបញ្ចូលនូវតម្លៃដូចជា៖
- តម្លៃឡានចំនួន ៦២ ០០០ដុល្លារ
- តម្លៃពន្ធនាំចូលចំនួន ២០ ២៧២ដុល្លារ
- តម្លៃដឹកជញ្ជូន ២ ៤៥០ដុល្លារ
- តម្លៃឯកសារនៅខ្មែរ ៧០០ដុល្លារ
- តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ២៥០ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៣ ៧៥០ដុល្លារ
សម្រាប់រថយន្ត Hyundai Ioniq 5 Limited ឆ្នាំ២០២៣ ត្រូវបានផ្តល់នូវជម្រើសចំនួន ២ប្រភេទប្រភេទប៉ុង១ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ ទទួលបានថាមពលពីអាគុយ ៧៧,៤គីឡូវ៉ាត់ អាចផលិតកម្លាំងបាន ២២៥សេះ និងអាចបើកបរបានចម្ងាយសរុប ៤៨៧គីឡូម៉ែត្រ(៣០៣ម៉ាយ៍) នៅពេលសាកពេញម្តង។ និងប្រភេទប៉ុង២ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ ទទួលបានថាមពលពីអាគុយ ៧៧,៤គីឡូវ៉ាត់ អាចផលិតកម្លាំងបាន ៣២០សេះ និងអាចបើកបរបានចម្ងាយសរុប ៤២៨គីឡូម៉ែត្រ(២៦៦ម៉ាយ៍) នៅពេលសាកពេញម្តង។
សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់ តាមរយៈលេខទូរស័ព្ទ 098 288 687៕