[បរទេស] ក្រុមអ្នកផលិតរថយន្តពិតជាធ្វើបានល្អដូច Lamborghini នៅពេលផលិតបាននូវរថយន្តពិសេស និងមានចំនួនកំណត់ ជាក់ស្តែងដូចជារថយន្ត Sian FKP 37 ដែលជាម៉ូដែលពិសេសដែលមានចំនួនកំណត់ ជាមួយនឹងតម្លៃលក់ ៣,៧ លានដុល្លារ ដែលមានតម្លៃថ្លៃប្រហែលដប់ដងនៃតម្លៃ Aventador ដែលបានប្រើពីឆ្នាំ ២០១៥ ឬ ២០១៦ ។
សម្រាប់ម៉ូដែលពិសេស Sian FKP 37 ត្រូវបានផលិតឡើងផ្អែកនៅលើម៉ូឌែល Aventador SVJ ដែលបានអភិវឌ្ឍន៍ថ្មី និងបានបំពាក់ម៉ាស៊ីន V12 ចំណុះ ៦,៥ លីត្រ naturally-aspirated ជាមួយនឹងប្រព័ន្ធ Hybrid ដែលមានម៉ូទ័រអគ្គិសនី និងអាគុយ supercapacitor ដែលអាចកម្លាំងបាន ៨០៨ សេះ ។
ម្ចាស់នៃរថយន្តបានតុងតែងជាមួយពណ៌ទឹកក្រូច ដែលមើលទៅទាក់ទាញជាងពណ៌មួយចំនួននៅលើម៉ូដែល Sian ផ្សេងទៀត។ ភាពផ្ទុយគ្នានៃថ្នាំលាបពណ៌ទឹកក្រូចគឺជា Carbon fiber ឆ្លងកាត់គម្របម៉ាស៊ីន និងផ្នែកខាងក្រោយ ហើយក៏ឃើញមាននៅក្នុងផ្នែកខាងមុខ កាងចំហៀង កាងបឹតខ្យល់ចំហៀង និងបំពង់ស៊ីមាំងនៅខាងក្រោយ។ ខណៈ នៅផ្នែកខាងក្នុងកាប៊ីននៃរថយន្តស៊េរីពិសេសនេះ បានតុបតែងដោយស្បែកពណ៌ខ្មៅ និងពណ៌ទឹកក្រូច។
គួរបញ្ជាក់ផងដែរថា ការចុះបញ្ជីបង្ហាញថារថយន្តនេះបានបើកបរបានត្រឹមតែ ៧៦៩ គីឡូម៉ែត្រ ដោយមានតម្លៃពេញ ៣,៧ ឡានដុល្លារ ប៉ុន្តែមានការបញ្ចុះតម្លៃ ៥០០ ០០០ ដុល្លារ ទោះយ៉ាងណាក៏ដោយ វានៅតែមានតម្លៃលើសម៉ូដែល Aventadors ដល់ទៅដប់ ៕