[ទីផ្សារបរទេស] យោងតាមរបាយការណ៍ថ្មីពីគេហទំព័រ CarDirect បានឲ្យដឹងថា រថយន្ត Dodge Hornet R/T ស៊េរីឆ្នាំ ២០២៣ នឹងមានតម្លៃលក់ ៥៣ ០០០ ដុល្លារ រួមបញ្ចូលតម្លៃដឹកជញ្ចូន ១ ៥៩៥ ដុល្លារនៅពេលរថយន្តនេះចេញលក់ជាផ្លូវការ ។
តម្លៃដែលកំណត់នៅលើម៉ូដែល៖
- Entry-level Hornet GT មានតម្លៃ ៣១ ៥៩០ ដុល្លារ
- GT Plus មានតម្លៃ ៣៦ ៥៩០ ដុល្លារ
- R/T EAWD មានតម្លៃ R/T ៤១ ៥៩០ ដុល្លារ
- R/T EAWD និង R/T Plus EAWD មានតម្លៃចាប់ពី ៤៦ ៥៩០ ដុល្លារ បន្ថែមជាមួយកញ្ចប់ដូចជា Tech Pack, Track Pack និង Blacktop Pack ធ្វើឲ្យតម្លៃឡើងដល់ជាង ៥៣ ០០០ ដុល្លារ ។ តម្លៃទាំងអស់នេះ ត្រូវបូកទាំងថ្លៃដឹកជញ្ចូន ១ ៥៩៥ ដុល្លារផងដែរ ។
ជាមួយគ្នានេះ របាយការណ៍ពីគេហទំព័រ Car and Driver និយាយថាកញ្ចប់ទាំងនោះមានតម្លៃ ២ ៩៩៥ ដុល្លារ ២ ២៤៥ ដុល្លារ និង ១ ៩៩៥ ដុល្លារ ខណៈដែលកញ្ចប់ Acapulco Gold Paint ត្រូវបន្ថែម ៥៩៥ ដុល្លារទៀត ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Dodge Hornet ចែកចេញជា ២ ជម្រើស
- សម្រាប់ម៉ដែល R/T ដំណើរការដោយ Plug-in hybrid ចំណុះ ១,៣ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំបាន ២៨៥ សេះ និងកម្លាំងរមួល ៥១៩ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយះពេល ៦,១ វិនាទី។
- សម្រាប់ម៉ូដែល GT ប្រើប្រាស់ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged អាចផលិតកម្លាំងបាន ២៦៥ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ៕