រថយន្ត Jetour Traveller ប្រភេទ SUV ជើងខ្លាំងខាង Off-Road បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Jetour Traveller ប្រភេទ SUV Off-Road ជាមួយ​នឹងតម្លៃលក់​ចាប់ពី ២១ ៥០០ ដុល្លារ ដល់ ២៩ ៧៧៦ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តប្រភេទ SUV ផ្តោតលើបើកបរលើផ្លូវពិបាកៗ គឺជាម៉ូដែលដែលត្រូវបានរចនាឡើងយ៉ាងទាក់ទាញ ជាមួយរូបរាងបែបជាប្រអប់ជ្រុងដូចទៅនឹងរថយន្ត Land Rover Defender ជាមួយនឹងរថយន្ត Ford Bronco ជាដើម។ នៅពីក្រោយការរចនានោះគឺលោក Hakan Saracoglu ដែលជាអតីតអ្នករចនា Porsche ដែលបានរចនាដូចជារថយន្ត Porsche Cayman និង 918 Spyder ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV នឹង​មាន​លក់​ជា​ពីរ​ប្រភេទ​ជា​រថយន្ត​ដែល​មាន​កង់​ខ្លី​ដែល​មាន ៥ ​កៅអី​ ឬ​ជា​ម៉ូដែល​កង់​វែង​ដែល​មាន ៧ ​កៅអី​។ យោងតាម​រូបភាព បង្ហាញថារថយន្តនេះនឹងមានផ្នែកខាងក្នុងដ៏គួរឱ្យទាក់ទាញ និងបំពាក់ជាមួយគ្រឿងបរិក្ខាទំនើបៗផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុនផលិតរថយន្តចិនគ្រោងនឹងផ្តល់នៅម៉ាស៊ីនចំណុះ ១,៥ លីត្រ, ១,៦ លីត្រ និង ២,០ លីត្រ turbo ហើយក៏នឹងផ្តល់ជូននៅម៉ូដែល Plug-in Hybrid ផងដែរ។

Jetour មិនទាន់បង្ហាញពីកម្លាំងថាមពលនៅឡើយទេ ប៉ុន្តែវានឹងផ្តល់ជូនជាមួយនឹងប្រអប់លេខអូតូ ៨ វគ្គ ឬប្រអប់លេខ ៧ វគ្គប្រភេទ dual-cluth នឹងក៏បានផ្តល់ជូននៅកញ្ចប់ជម្រើសជាច្រើនសម្រាប់ចង់អូសសណ្តោង បោះតង់ ឬទៅដំណើរផ្សងព្រេងលើផ្លូវពិបាកៗ ឬ Off-Road ផងដែរ ។ សម្រាប់ព័ត៌មានលម្អិតអំពីរថយន្ត Jetour Traveler ក្រុមហ៊ុននឹងបង្ហាញនៅពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម