ក្រុមហ៊ុនរថយន្តកូរ៉េ Kia បានបង្ហើបពីគម្រោងរបស់ខ្លួន ហៅថា “Plan S” ដោយក្នុងនោះ Kia នឹងបញ្ចេញរថយន្តអគ្គិសនីថ្មីសរុប ១១ម៉ូដែល នៅត្រឹមឆ្នាំ២០២៥។
ក្នុងគម្រោងនេះដែរ Kia នឹងបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន នៅឆ្នាំ២០២១ ខាងមុខនេះតែម្តង។ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Kia នៅអឺរ៉ុប បានឲ្យដឹងនាពេលថ្មីៗនេះ គំរូរថយន្ត Kia Imagine នឹងចូលសង្វាក់ផលិតកម្ម នៅក្នុងឆ្នាំ២០២១ ក្លាយជារថយន្តអគ្គិសនីដំបូងបង្អស់របស់ Kia។
ស្ថិតក្រោមគម្រោង Plan S នេះ Kia នឹងវិនិយោគលុយសរុប ២៥ពាន់លានដុល្លារ ដើម្បីក្លាយជាអ្នកឈានមុខគេក្នុងទីផ្សាររថយន្តអគ្គិសនី នៅត្រឹមចុងឆ្នាំ២០២៥៕