[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC MOTORS បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត GAC GS4 PLUS ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការអាប់ឌេត ជាមួយតម្លៃលក់ចាប់ពី ១៧ ៤១៥ ដុល្លារ ដល់ ២០ ៧៥៩ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។
GAC GS4 Plus ស៊េរីថ្មីចុងក្រោយ មានប្រវែងសរុប ៤ ៧១០ ម.ម ទទឹង ១ ៨៨៥ ម.ម កំពស់ ១ ៧២៦ ម.ម ។ សម្រាប់ការរចនាត្រូវបានរចនាឡើងវិញ ផ្ដោតលើការកែសម្រួលរូបរាងឲ្យកាន់តែលេចធ្លោទៅលើប៉ាណាមុខមួយផ្ទាំងធំតុបតែងជាមួយក្រូមេ ជាប់ចង្កៀងមុខប្រភទ LED ប្រើប្រាស់នៅថាសកង់ស្ព័រចនាថ្មី និងចង្កៀងក្រោយប្រើប្រាស់ជាប្រភេទ LED ផងដែរ។
នៅខាងក្នុងកាប៊ីនមានការរចនាយ៉ាងប្រណិត កុងទ័របង្ហាញព័ត៌មានទំហំ ១០,១ អ៉ីញ និងអេក្រង់កំសាន្តទំហំ ៨ អ៉ីញ បំពាក់ដោយប្រព័ន្ធភ្ជាប់ HiCar និងមុខងារ Apple CarPlay និង Baidu CarLife ផងដែរ។ លើសពីនេះ ក៏មានប្រព័ន្ធ ADiGo គាំទ្រដោយឈីប Qualcomm Snapdragon 6125, ប្រព័ន្ធបើកបរស្វ័យប្រវត្តិ, ប្រអប់លេខអេឡិចត្រូនិច, កាម៉េរា ៥៤០ ដឺក្រេ និងធ្វើអោយប្រសើរឡើងនូវសុវត្ថិភាពនៃការបើកបរ ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តដំណើរដោយម៉ាស៊ីន ៣ ជម្រើសរួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ផលិតកម្លាំងបាន ១៦៦ សេស និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ផលិតកម្លាំងបាន ១៧៤ សេស និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ
- ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ផលិតកម្លាំងបាន ២៤៨ សេស និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ៕