អីយ៉ូយ! Lexus បញ្ចេញរូបភាពរថយន្ត Lexus GX ស៊េរីឆ្នាំ ២០២៤ រំពឹងថាមានភាពប្រណិតជាងមុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បញ្ចេញរូបភាពដំបូងនៃរថយន្ត Lexus GX ប្រភេទ SUV ជំនាន់ថ្មី ត្រឹមតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីការដាក់បង្ហាញរថយន្ត Lexus TX ប្រភេទ Crossover ដែលគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនាពេលឆាប់ៗនេះ ។

តាមរូបភាព Teaser នៃរថយន្ត Lexus GX ស៊េរីឆ្នាំ ២០២៤ បានបង្ហាញពីម៉ូដែលថ្មីនេះមានអំពូលបំភ្លឺពេលថ្ងៃ LED រាងជាសញ្ញាព្រួញជាមួយចង្កៀងគុជ ៣ គ្រាប់ ជាប់នឹងប៉ាណាតុបតែងជាមួយក្រូម៉េពណ៌ខ្មៅដែលជាអត្តសញ្ញាតិរបស់ក្រុមហ៊ុន Lexus ។ ខណះនៅផ្នែកខាងក្រោយ បានបង្ហាញពីឡូហ្គោអក្សរ LEXUS និងចង្កៀងអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាព័ត៌មានលម្អិតជាក់លាក់នៃរថយន្ត Lexus GX ស៊េរីឆ្នាំ ២០២៤ មិនត្រូវបានបង្ហាញដោយក្រុមហ៊ុនក៏ដោយ ក៏រថយន្ត SUV ត្រូវបានគេរាយការណ៍ថា នឹងផលិតនៅលើគ្រោងឆ្អឹង TNGA-F platform ហើយក៏ត្រូវបានគេរំពឹងថាក៏ទទួលបាននៅម៉ាស៊ីនកូនកាត់ hybrid ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏រំពឹងថាផ្នែកខាងក្នុងនៃ GX នឹងបំពាក់នៅបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ Lexus ទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាន ផាសុកភាព និងសុវត្ថិភាពទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម