ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អាល្លឺម៉ង់ BMW នឹងបិទរោងចក្រនៅទីក្រុង Munich រយៈពេល ៦ សប្ដាហ៍ដើម្បីធ្វើការផ្លាស់ប្ដូរដោយបន្ថែមនូវរ៉ូបូតជាង ១ពាន់ សម្រាប់ផលិតរថយន្តម៉ូដែល i4 នាឆ្នាំ ២០២១។
BMW i4 គឺជារថយន្តដែលផលិតឡើងផ្អែកតាមរថយន្ត BMW 4 Series Gran Coupe ដែលជា Sedan មានរូបរាងបែបរថយន្តស្ព័រ។ ក្រុមហ៊ុន BMW និយាយថារថយន្តអគ្គិសនី Sedan នេះអាចជិះបានចម្ងាយ ៤៨៣ គ.ម ដោយសារមានអាគុយទំហំ ៨០ គីឡូវ៉ាត់ម៉ោង។
មុនរថយន្ត BMW i4 នេះ រថយន្ត SUV អគ្គិសនី iX3 រំពឹងថានឹងចេញលក់លើទីផ្សារមុន ដោយរំពឹងថាចេញលក់នៅអំឡុងចុងឆ្នាំ ២០២០ នេះផ្ទាល់៕