[បរទេស] បន្ទាប់ពីបង្ហាញខ្លួននៅក្នុងពិព៍រណ៌រថយន្ត Shanghai Auto ២០២៣ នាពេលកន្លងមក ខណះពេលនេះ ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC Maxus គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅគំរូភីកអាប់ SAIC MAXUS GST Concept ប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធ នៅក្នុងខែកក្កដា ឆ្នាំ២០២៣ នៅក្នុងប្រទេសចិន ។
ភីកអាប់អគ្គិសនីសុទ្ធនេះ ត្រូវបានប្រើប្រាស់ស្ថាបត្យកម្មអគ្គិសនីថ្មី ដែលរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាសំខាន់ៗចំនួន ៤៖ Smart All-Terrain Chassis / CTC Battery / Distributed Four Motors / Tri-dim Control ដែលផ្តល់ឲ្យភីកអាប់ក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងល្អបំផុត ។
សម្រាប់រូបរាងរបស់ SAIC MAXUS STAR ឬ GST មានការរចនាហាប់ណែន និងទាក់ទាញខ្លាំង ដោយផ្នែកខាងមុខមានចង្កៀង LED រចនាជារង្វង់អូសកាត់ពេញផ្នែកខាងមុខ ជាមួយនឹងឡូហ្គោ MAXUS នៅចំកណ្តាលទំហំធំ កាងខាងមុខមានឡូហ្គោ GST កញ្ចក់ចំហៀងបែបឌីជីថល ថាសកង់ពណ៌ខ្មៅប្រភេទ Off-road និងចង្កៀងក្រោយ LED បញ្ឈរ មានឡូហ្គោ MAXUS នៅចំកណ្តាល ក៏ដូចជាកាងការពារពណ៌ខ្មៅទំហំធំផងដែរ។
ចំពោះនៅផ្នែកខាងក្នុងត្រូវបានរចនាឡើងផ្តល់នៅប្រណិតភាព និងពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗ ក្រោមគំនិតឲ្យឈ្មោះថា Space station ដោយកៅអីអ្នកបើកបរ និងកៅអីអ្នកដំណើរខាងមុខ អាចបង្វិលបាន ៤៥ ដឺក្រ និង ១៨០ ដឺក្រេដែលធ្វើឲ្យផ្ទៃខាងក្នុងកាន់តែមានភាពបត់បែន និងអាចផ្លាស់ប្តូរបាន។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបាន ១ ០០០ សេះ និងកម្លាំង ១៤ ០០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលរំពឹងថាអាចបើកបរបានចម្ងាយរហូតទៅដល់ ១ ០០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕