ភ្លើង ABS លោតឡើងជាប់លើកុងទ័រ មកពីមូលហេតុនេះ

ប្រព័ន្ធ​ហ្វាំង​ ABS (Anti-lock Braking System) គឺ​ជា​​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព​មួយ​ដែល​អាច​កែ​សម្រួល​សម្ពាធ​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ចាប់​ ក្នុង​ស្ថានភាព​ប្រថុចញ៉ុច​ បើ​និយាយ​រួម​វា ជួយ​ទប់​លំនឹង និង​ជួយ​ការពារ​រថយន្ត​មិន​ឲ្យ​រ៉េ​ចង្កូត​ក្រឡាប់​ពេល​ត្រូវ​ចាប់​បង្ខំ​ខ្លាំង។

ម្ចាស់​រថយន្ត​មួយ​ចំនួន​ក៏​ប្រហែល​ធ្លាប់​​ជួប​ករណី​លោត​ភ្លើង​ ABS ​ជាប់​នៅ​លើ​តាប្លូ​រថយន្ត ដោយ​មាន​ខ្លះ​​បែប​មិន​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ និង​មាន​ន័យ​បែប​ម៉េច​នោះ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជា​ទូទៅ ប្រព័ន្ធ​ហ្វ្រាំង ABS ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​រាល់​ពេល​អ្នក​កាច់​សោ​បញ្ឆេះ​រថយន្ត ដែល​វា​នឹង​លោត​ភ្លើង​សញ្ញា ABS មួយ​ភ្លែត​រួច​ក៏​រលត់​ទៅ​វិញ​ដោយ​ខ្លួនឯង។ ប៉ុន្តែ​ប្រសិន​បើ​ប្រព័ន្ធ​តាម​ដាន​រថយន្ត​រក​ឃើញ​ថា​ហ្វ្រាំង​ ABS មាន​បញ្ហា ភ្លើង​សញ្ញា​ហ្វ្រាំង ABS នឹង​លោត​ជាប់​រហូត​នៅ​លើ​តាប្លូ។

ករណី​ភ្លើង​ហ្វ្រាំង​ ABS លោត​ជាប់​នៅ​ពេល​បើកបរ វា​បង្ហាញ​ថា​ប្រព័ន្ធ​ហ្វ្រាំង​ ABS ដំណើរ​ការ​មិន​បាន​ត្រឹម​ត្រូវ។ ​ហ្វ្រាំង​រថយន្ត​នៅ​តែ​ដំណើរ​ការ​ធម្មតា គ្រាន់​តែ​ប្រព័ន្ធ​ហ្វ្រាំង ABS មិន​បាន​ជួយ​សម្រួល​សម្ពាធ​រាល់​ពេល​ចាប់​ហ្វ្រាំង​បង្ខំ​ក្នុង​ស្ថានភាព​ទាន់ហន់​ទៀត​ឡើយ។ អ្នក​នៅ​អាច​បន្ត​បើក​​រថយន្ត​ទៅ​មុខ​ ប៉ុន្តែ​មិន​គួរ​បើកបរ​នៅ​ក្នុង​ល្បឿន​នោះ​ទេ។

​ក្នុង​ករណី​​មួយ​ទៀត​ដែល​ភ្លើង​សញ្ញា​ហ្វ្រាំង ABS និង​ប្រព័ន្ធ​ហ្វ្រាំង​ធម្មតា លោត​ឡើង​ក្នុង​ពេល​តែ​មួយ មាន​ន័យ​ថា​រថយន្ត​អ្នក​គ្មាន​សុវត្ថិភាព​នឹង​បើក​ទៅ​មុខ​ទៀត​នោះ​ទេ។ ដូច​នេះ​គួរ​ប្រញាប់​បញ្ឈប់​រថយន្ត និង​ស្វែង​រក​ជំនួយ​ទើប​ប្រសើរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម