ឡានអគ្គិសនីសុទ្ធ BYD Dolphin ស៊េរីឆ្នាំ ២០២៣ ចេញលក់នៅប្រទេសថៃ តម្លៃខ្ទង់ ២ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD ប្រចាំនៅប្រទេសថៃ បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត BYD Dolphin ស៊េរីឆ្នាំ ២០២៣ ប្រភេទអគ្គិសនីសុទ្ធ មាន ២ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ១៩ ៨៣៦ ដុល្លារ ដល់ ២៤ ៣៧០ ដុល្លារ ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 ជាមួយប្រព័ន្ធ 8 in 1 power ដែលផល់ឲ្យថាមពលម៉ាស៊ីនកើនឡើង ២០% និងមានប្រវែងគន្លាតកង់មុខ-ក្រោយ ២៧០០ មម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ជាប្រភេទ ទ្វារ ៥ ដោយមានបំពាក់ចង្កៀងមុខ-ក្រោយប្រភេទ LED ថាសកង់ស្ព័រទំហំចាប់ពិ ១៦ អ៉ីញ ដល់ ១៧ អ៉ីញជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណះនៅផ្នែកខាងក្នុង អាចផ្ទុកអ្នកដំណើរ ៥ នាក់  មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មាន full LCD ទំហំ ៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ កៅខាងមុខមានមុខងារកម្តៅ អាចលៃតាមរយៈថាមពលអគ្គិសនី ៦ របៀបសម្រាប់អ្នកបើកបរ និងអ្នកដំណើរ ៤ របៀប កន្លែងដាក់ដបខាងមុខ-ក្រោយ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី BYD Dolphin ស៊េរិឆ្នាំ ២០២៣ ដំណើរកាដោយម៉ាស៊ីនចំនួន ២

  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៩៤ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ និងកម្លាំង ១៧៤ សេះ​ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade battery ទំហំ ៤៤,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រដោយមុខងារសាកថ្មល្បឿនលឿន ។
  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រផ្គួបជាមួយអាគុយ BYD Blade battery ទំហំ ៦០,១៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៩០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយមុខងារសាកថ្មល្បឿនលឿន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម